Connect with us

សេដ្ឋកិច្ច

តម្លៃដំឡូងមីធ្លាក់ចុះ ធ្វើឱ្យកសិករកាត់បន្ថយផ្ទៃដីដាំដុះប្រមាណ ៣០%

បានផុស

នៅ

ប្រធានសមាគមដំឡូងមីខ្មែរ លោក អិល ឈិញ បានឱ្យដឹងថា ការដាំដុះដំឡូងមី​នៅរដូវ​កាល​ថ្មី​ឆ្នាំនេះ ទំនងធ្លាក់ចុះប្រមាណ ៣០% ដោយសារតែតម្លៃដំឡូងមីបានធ្លាក់ចុះ ធ្វើឱ្យកសិករ​ខាត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់រដូវដាំដុះដំឡូងមីឆ្នាំនេះ កសិករនៅតំបន់មួយចំនួន បានបញ្ចប់ការដាំដុះរបស់ខ្លួនហើយ ពោលគឺពួកគាត់បានចាប់ផ្ដើមដាំចន្លោះពីខែ មីនា ដល់ខែ ឧសភា ខណៈនៅខែ មិថុនា មាន​ការ​ដាំ​ដុះនៅសល់តិចតួចប្រមាណ ១០%។

លោកថា រដូវធ្លាក់ភ្លៀងឆ្នាំនេះ ផ្ដល់ការលូតលាស់ល្អសម្រាប់ដំឡូងមី ខណៈការ​ប្រមូល​ផល​រដូវ​ឆ្នាំ​នេះ​ សម្រេចបានប្រមាណ ៧០%។ លោក អិល ឈិញ បានឱ្យដឹងថា ការប្រមូលផលដំឡូងមីចាប់ផ្ដើពីខែ ១១ ដល់ខែ ៥ ហើយ​ច្រើន​ជាង​គេគឺខែ ២ និងខែ ៣។ បច្ចុប្បន្នតម្លៃដំឡូងមីស្រស់លក់បាន ១២០ រៀល ក្នុងមួយគីឡូក្រាម ធ្លាក់ចុះប្រមាណជាង ៥០% ធៀបនឹងឆ្នាំមុន។

យោងតាមក្រសួងកសិកម្ម នៅក្នុងត្រីមាសទី១ ឆ្នាំនេះ ការនាំចេញដំឡូងមីស្រស់សម្រេចបាន ១,០៨ លានតោន ធ្លាក់ចុះជាង ១៦%, ចំណិតដំឡូងមីសម្រេចបានជាង ៩៧ ម៉ឺនតោន (៩៧៤៣៣១) កើន ៣៣,៧០% និងម្សៅដំឡូងមីជាង ៣៤,៥៩ ម៉ឺនតោន កើន ១,៦៧%។

នៅក្នុងឆ្នាំ២០២៤ កម្ពុជានាំចេញដំឡូងមីស្រស់ជាង ៣ លានតោន (៣ ៤៤៣ ៧៦០)​, ចំណិតដំឡូងមីក្រៀមជិត ១ លានតោន (៩៦៤ ៦៨១) និង​ម្សៅដំ​ឡូង​មីចំនួន ៦០ ៥២៤ តោន។

នៅឆ្នាំ ២០២៤ កម្ពុជានាំចេញដំឡូងមីស្រស់ ៩៥% ហើយ​កែ​​ច្នៃក្នុង​ស្រុក ៥% ដែលបានរួម​ចំណែក​ប្រមាណ ៧២៨ លានដុល្លារដល់សេដ្ឋកិច្ចជាតិ។

កម្ពុជា​ជាប់ចំណាត់ថ្នាក់​ជាប្រទេស​នាំចេញ​ដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើ​ពិភព​​​លោក ដែលមានផ្ទៃ​ដីដាំដុំដំឡូង​មីប្រ​មាណ ៦០ ម៉ឺនហិកតាទៅ ៨០ ម៉ឺន ហិកតា៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម