ព័ត៌មានជាតិ
ក្រសួងពាណិជ្ជកម្ម ជំរុញការនាំចេញអង្ករទៅប្រទេសចិនប្រមាណ ៥០ ម៉ឺនតោន
នៅដើមនីតិកាលទី៧ នេះ ក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យមានការរៀបចំ និងបានចុះអនុស្សរណៈយោគយល់គ្នា និងបាននាំចេញអង្ករទៅកាន់ទីផ្សារប្រទេសចិនប្រមាណ ៥០ម៉ឺនតោន។

ថ្លែងនៅក្នុងពិធីបើកកម្មវិធីខួប ១០ឆ្នាំ នៃការបង្កើតសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១៦ ខែមិថុនា នេះ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីសហព័ន្ធស្រូវអង្ករកម្ពុជា ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធនានា កម្ពុជាបានប្រែក្លាយខ្លួនទៅជាប្រទេស ដែលមានអតិរេកស្រូវអង្ករច្រើន។ ក្នុងនោះ នៅដើមនីតិកាលទី៧ នេះ ក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យមានការរៀបចំ និងបានចុះអនុស្សរណៈយោគយល់គ្នានាំចេញទៅប្រទេសចិនចំនួន ៥០ម៉ឺនតោន។
ក្រៅពីនេះ ក៏នៅមានការបើកច្រកទីផ្សារនាំចេញទៅប្រទេសឥណ្ឌូនេស៊ីតាមរយៈក្រុមហ៊ុនហ្គ្រីនត្រេដ របស់ក្រសួងពាណិជ្ជកម្មចំនួន ៣៧ ៥០០តោន និងប្រទេសទីម័រលេស្តេរ ៤០០០តោន។ លើពីនេះ ក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករមានចំនួនជាង ៦៥០ ០០០ តោន ទៅកាន់ប្រទេសចំនួន ៧៥។
លោកស្រីរដ្ឋមន្ត្រី បានបន្ថែមថា កន្លងមកនេះ តាមរយៈក្រុមហ៊ុនហ្រ្គីនត្រេដ ក្រសួងពាណិជ្ជកម្មបាននិងកំពុងបន្តការប្រឹងប្រែងក្នុងការចរចារជាមួយបណ្តាប្រទេសក្នុងតំបន់មួយចំនួនដើម្បីពង្រីកទីផ្សារអង្ករកម្ពុជា។

សូមជម្រាបថា សហព័ន្ធស្រូវអង្ករកម្ពុជា ត្រូវបានបង្កើតឡើងដោយក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងដើម្បីចូលរួមគាំទ្រការអនុវត្តគោលនយោបាយជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈការបោះឆ្នោតនាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្រលេខ ២២៨ អនក្រ.បក ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤ ទទួលស្គាល់ សហព័ន្ធស្រូវអង្ករកម្ពុជា ជាដៃគូតែមួយគត់សម្រាប់ពិភាក្សាគោលនយោបាយ និងជាអ្នកតំណាងវិស័យស្រូវអង្ករបស់កម្ពុជានៅលើឆាកអន្តរជាតិ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


