ព័ត៌មានអន្ដរជាតិ
អាមេរិក និងចិនជួបចរចាគ្នា ជុំវិញការពន្យារពេលអនុវត្តពន្ធខ្ពស់
មន្រ្តីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចសហរដ្ឋអាមេរិក និងចិន បានជួបប្រជុំចរចាគ្នា ៥ ម៉ោង នៅទីក្រុងស្តុកខុលម៍ នៃប្រទេសស៊ុយអែត កាលពីថ្ងៃចន្ទ ដើម្បីបន្តលើកពេលអនុវត្តពន្ធខ្ពស់ជាថ្មីម្ដងទៀត ចាប់ពីពាក់កណ្ដាលខែសីហា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ក្នុងជំនួបចរចានោះ មានការចូលរួមពីរដ្ឋមន្រ្តីរតនាគារអាមេរិក លោក Scott Bessent និងឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng ខណៈរំពឹងថាជំនួបនឹងបន្តជាថ្មីម្ដងទៀតនៅថ្ងៃអង្គារនេះ។
រ៉យទ័រស្រង់សម្ដីប្រភពម្នាក់ដែលរៀបចំផែនការប្រជុំនោះកាលពីថ្ងៃចន្ទថា កិច្ចប្រជុំចរចាធ្វើឡើងនៅវិមាននាយករដ្ឋមន្រ្តីស៊ុយអែត ខណៈការព្រមព្រៀងពន្យារពេលចាស់ នឹងផុតកំណត់នៅថ្ងៃទី ១២ សីហា។
ក្រុមអ្នកជំនាញលើកឡើងថា ការចរចាគ្នានេះ ប្រហែលជាមិនសម្រេចបានកិច្ចព្រមព្រៀងជាដុំកំភួននោះទេ ប៉ុន្តែអាចរួមគ្នាពន្យារពេលមិនអនុវត្តពន្ធខ្ពស់រយៈពេល ៣ ខែទៀត។ ការពន្យារពេលបែបនេះ អាចជួយទប់ស្កាត់កំណើនភាពតានតឹងសង្រ្គាមពាណិជ្ជកម្ម មុនពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង។
បញ្ជាក់ពីលើការលើកឡើងបែបនេះ តំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer មិនរំពឹងទុកលើសេចក្ដីសម្រេចសំខាន់ៗក្នុងជំនួបនៅទីក្រុងស្តុកខុលម៍នោះទេ។ ផ្ទុយទៅវិញ លោករំពឹងថានឹងបន្តការត្រួតពិនិត្យលើកិច្ចព្រមព្រៀងបច្ចុប្បន្ន ដោយធានាលំហូរនៃការនាំចេញរ៉ែសំខាន់ៗរបស់ចិន និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការពង្រឹងពាណិជ្ជកម្ម និងពាណិជ្ជកម្មប្រកបដោយតុល្យភាពនាពេលអនាគត។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNBC។
គួររំឭកថា ចិន និងអាមេរិក ធ្លាក់ចូលទៅក្នុងសង្រ្គាមពាណិជ្ជកម្មធ្ងន់ធ្ងរ ដោយអាមេរិក ដាក់ពន្ធ ១៤៥ ភាគរយ លើទំនិញចិន ហើយចិនសឹកសឹកជាបន្តបន្ទាប់ ដោយដំឡើងពន្ធលើទំនិញអាមេរិក ដល់ ១២៥ ភាគរយ។ នៅពាក់កណ្ដាលខែឧសភា ភាគីទាំង២សម្រេចកិច្ចព្រមព្រៀងទម្លាក់ពន្ធ ១១៥ ភាគរយ រៀងៗខ្លួន ដោយអនុវត្តវារយៈពេល ៩០ ថ្ងៃ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


