សេដ្ឋកិច្ច
អាមេរិកសម្រេចអនុវត្តពន្ធគយលើកម្ពុជាត្រឹមតែ ១៩%
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៥ នេះបានសម្រេចយកពន្ធកម្ពុជាត្រឹមតែ ១៩% បន្ទាប់ពីការជួបចរចាជាមួយភាគីអាមេរិកជាច្រើនលើក។

លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា បានបញ្ជាក់ប្រាប់ឱ្យដឹងថា ការចរចាពាណិជ្ជកម្មកម្ពុជា-អាមេរិក ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានភាពជោគជ័យជាច្រើន ចាប់តាំងពីខែមេសា រហូតមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជា មានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលអាមេរិក ខណៈអត្រាពន្ធពីអាមេរិកបានធ្លាក់ចុះ។
លោកបានបញ្ជាក់មកកាន់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី៣១ ខែកក្កដាថា ប្រសិនបើកម្ពុជាមិនមានបញ្ហាព្រំដែនជាមួយប្រទេសថៃ កម្ពុជានឹងមានអត្រាពន្ធល្អពីអាមេរិកដែរ ដោយសារអាមេរិកមានទំនាក់ទំនងល្អជាមួយប្រទេសថៃជាច្រើនឆ្នាំ ហើយមានប្រវត្តិសាស្ត្រជាយូរឆ្នាំ ជាមួយប្រទេសថៃ ពេលមានបញ្ហានៅព្រំដែន អាមេរិកពិបាកប្រកាសឱ្យប្រទេសកម្ពុជាពន្ធគយទាប ហើយរង់ចាំការបញ្ចប់សង្គ្រាមនៅព្រំដែន។

ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា បន្ថែមថា ជាភ័ព្វសំណាង ដែលប្រធានាធិបតីត្រាំ សម្រេចដាក់គំនាបលើប្រទេសថៃ ដើម្បីឱ្យថៃ ឈប់ធ្វើហិង្សា ប្រសិនបើថៃមិនឈប់ហិង្សានៅព្រំប្រទល់គឺ លោកនឹងដាក់ពន្ធខ្ពស់មែនទែន ជាមួយប្រទេសថៃ ដែលធ្វើឱ្យថៃខ្លាចដួលរលំសេដ្ឋកិច្ច។
លោក Casey Barnett យល់ឃើញថា៖ «គំនាបពីប្រធានាធិបតីអាមេរិក នាំឱ្យការបញ្ចប់សង្គ្រាមឆាប់រហ័ស ហើយខ្ញុំជឿថា ប្រទេសទាំងពីរនឹងបន្តរក្សាសន្តិភាព និងបន្តដោះស្រាយបញ្ហានេះ។ អ្វីដែលខ្ញុំចង់បានគឺ ២០% ប្រសិនបើក្រោមនេះយើងនឹងស្មើនឹងវៀតណាម និងឥណ្ឌូនេស៊ី ដែលជាគូប្រកួតប្រជែងរបស់យើង សម្រាប់វិស័យឧស្សាហកម្មរោងចក្រ ដូច្នេះបើយើងបាន ២០% យើងនឹងបន្តទទួលបានការវិនិយោគជាច្រើន៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


