Connect with us

កូវីដ-១៩

អ្នកស្លាប់ដោយសារ កូវីដ នៅ ប្រេស៊ីល កើនឡើងជិត ៤០ ម៉ឺននាក់ ក្រោយរកឃើញថ្មីជាង ៣ ពាន់នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ

បានផុស

នៅ

យោងតាមក្រសួងសុខាភិបាលប្រេស៊ីលបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ របស់ប្រទេសប្រេស៊ីល បានឡើងដល់ ៣៩៥,០២២ នាក់ កាលពីថ្ងៃអង្គារ បន្ទាប់ពីមានការស្លាប់ថ្មី ៣,០៨៦ នាក់ទៀត ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។

ក្រសួងបាននិយាយថា ប្រទេសអាមេរិកឡាទីនមួយនេះ ក៏បានកត់ត្រាករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៧២,១៤០ ករណីផងដែរ ដែលធ្វើឲ្យករណីឆ្លងសរុបកើនឡើងដល់ ១៤,៤៤១,៥៦៣ ។

ដោយសារ ចំនួនអ្នកស្លាប់ប្រចាំថ្ងៃនាបច្ចុប្បន្ននេះ នៅតែបន្តកើនឡើង ក្រសួងសុខាភិបាល បានដាក់ការស្លាប់ដោយវីរុសនេះនៅទូទាំងប្រទេស ទំនងជាកើនឡើងដល់ ៤០ ម៉ឺននាក់នៅចុងខែមេសា ។

លោក Dimas Covas ប្រធានវិទ្យាស្ថាន Butantan ដែលមានមូលដ្ឋាននៅទីក្រុង Sao Paulo ជាវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្រ្តគ្រប់គ្រងដោយរដ្ឋ បានព្រមានថា ខែឧសភានឹង “កាន់តែលំបាក” ទាក់ទងនឹងការស្លាប់ និងការឆ្លងជំងឺកូវីដ ១៩ ទោះបីជាមាន យុទ្ធនាការចាក់វ៉ាក់សាំងក៏ដោយ ។

យោងតាមក្រសួងបានឲ្យដឹងទៀតថា ស្ត្រីមានផ្ទៃពោះ និងអ្នកដែលទើបតែសម្រាលកូន នឹងត្រូវបានផ្តល់អាទិភាព ក្នុងការចាក់ថ្នាំបង្ការថ្នាក់ជាតិ នាពេលឆាប់ៗនេះ ។

ទន្ទឹមនោះ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដែលផ្អែកលើទិន្នន័យពីរដ្ឋលេខាធិការដ្ឋានសុខាភិបាលរដ្ឋ បានបង្ហាញថា មនុស្ស ២៩,៥៥៤,៧២៣ នាក់បានទទួលការចាក់វ៉ាក់សាំង យ៉ាងហោចណាស់មួយដូស ប្រឆាំងនឹងជំងឺកូវីដ ១៩ ខណៈមនុស្ស ១៣,១២៧,៥៩៩ បានទទួលការចាក់វ៉ាក់សាំងពេញ ២ ដូស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

ចុចអាន ៖ ទោះឆ្លង និងស្លាប់ដោយកូវីដច្រើនក៏ដោយ តែ ប្រេស៊ីល មិនខ្ចីប្រើវ៉ាក់សាំង Sputnik V របស់រុស្ស៊ី

ចុចអាន ៖ អ្នកស្លាប់ដោយកូវីដនៅ ប្រេស៊ីល ភាគច្រើនជាប្រជាជនវ័យក្មេងអាយុក្រោម ៣០ ឆ្នាំ ហើយកើនឡើងជាង ១ ពាន់ភាគរយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម