កូវីដ-១៩
អាជ្ញាធរស្រុកត្បូងឃ្មុំ បានបិទខ្ទប់ភូមិខណៈមានអ្នកស្លាប់ដោយសារជម្ងឺកូវីដ-១៩
ត្បូងឃ្មុំ៖ ដើម្បីកាត់ផ្តាច់ខ្សែចម្លង និងការទប់ស្កាត់ ព្រមទាំងប្រុងប្រយ័ត្នការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ អាជ្ញាធរខេត្តត្បូងឃ្មុំ បានបិទខ្ទប់ជាបណ្តោះអាសន្ន ភូមិរកាធំ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ បន្ទាប់ពីរកឃើញពលរដ្ឋខ្មែរស្លាប់ដោយសារឆ្លងជំងឺកូវីដ-១៩។

នៅយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ មានស្លាប់ស្រ្តីម្នាក់ឈ្មោះ សុខ គឹមសឿន អាយុ៤៦ឆ្នាំ រស់នៅភូមិរកាធំ ឃុំជីរោជ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩។
បន្ទាប់ពីមានករណីនេះភ្លាមៗ អាជ្ញាធរស្រុកត្បូងឃ្មុំ សហការជាមួយក្រុមគ្រូពេទ្យ បានបញ្ជូនសពស្ត្រីម្នាក់នោះ ទៅបូជានៅឈាបនដ្ឋាន ភ្នំចាន ស្ថិតក្នុងស្រុកត្បូងឃ្មុំ ដែលរដ្ឋបាលខេត្តត្បូងឃ្មុំបានត្រៀមទុកបូជាអ្នកដែលស្លាប់ដោយសារកូវីដ-១៩។

អាជ្ញាធរស្រុកត្បូងឃ្មុំ បានបន្តចុះផ្សព្វផ្សាយដាក់មេក្រូប្រកាសក្នុងភូមិ ដល់ប្រជាពលរដ្ឋ ដែលធ្លាប់ប៉ះពាល់ផ្ទាល់ ឬប្រយោល និងរស់នៅក្នុងជាមួយស្ត្រីម្មាក់នោះ ត្រូវធ្វើការតាមដានសុខភាព ដោយត្រូវអនុវត្តន៍វិធានសុខាភិបាល ៣ការពារ៣កុំ និងពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ដោយយកសំណាក ធ្វើចត្តាឡីស័កនៅមណ្ឌលត្បូងឃ្មុំ។
ជាមួយគ្នានោះ អាជ្ញាធរខេត្តបានចេញសេចក្តីសម្រេច បិទខ្ទប់ភូមិរកាធំ ឃុំជីរោទ៍ទី១ មួយរយៈសិន ដោយមិនអនុញ្ញាតប្រជាពលរដ្ឋណាម្នាក់ធ្វើដំណើរចេញចូលឆ្លងកាត់ឡើយ៕
អត្ថបទ និង រូបភាព លោក ហុង ម៉េងហៀ




-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


