កូវីដ-១៩
រដ្ឋបាលខេត្តកោះកុងសម្រេចយកទីតាំង២ជាផ្លូវការ ដើម្បីសង់ឈាបនដ្ឋាន
កោះកុង៖ បន្ទាប់ពីជ្រើសរើសប៉ុន្មានកន្លែងកន្លងមកនោះ រដ្ឋបាលខេត្តកោះកុង បានកំណត់យកទីតាំងចំនួន២កន្លែងធ្វើជាឈាបនដ្ឋានបូជាសពស្លាប់ដោយជំងឺកូវីឌ-១៩។
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះបានដឹកនាំក្រុមការងារមន្រ្តីមន្ទីរជំនាញចំណុះក្រោមខេត្តចុះសិក្សាពិនិត្យរកទីតាំងដែលសមស្របមិនបង្កផលប៉ះពាល់ដល់បរិស្ថានសោភណ្ឌភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈសង់ឈាបនដ្ឋានសម្រាប់បូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នាពេលបច្ចុប្បន្ន។
ក្រោយពិនិត្យ លោកស្រីអភិបាល យល់ថា ទីតាំងដីបម្រុងទុករបស់ស្រុកបូទុមសាគរ និងស្រុកមណ្ឌលសីមា អំណោយផលដល់ការធ្វើឈាបនដ្ឋាន។ ដូច្នេះលោកស្រីជំរុញឱ្យមន្រ្តីមន្ទីរជំនាញពន្លឿនការងារវាស់វែងរៀបចំទីតាំង និងគូសប្លង់ឈាបនដ្ឋានឱ្យបានលឿន មុននឹងផ្តើមដំណើរការសាងសង់នៅពេលខាងមុខឆាប់ៗ។
លោក ឃឹម ច័ន្ទឌី អភិបាលរងខេត្តកោះកុង លើកឡើងថា រដ្ឋបាលខេត្តកំណត់យកទីតាំងទី១តាមបណ្តោយផ្លូវជាតិលេខ៤៨ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ១៣៦ ភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា និងទី២ ដីបម្រុងទុករបស់ស្រុកនៅឃុំជីត្រេះ ស្រុកបូទុមសាគរ។

បើតាមលោកអភិបាលរងខេត្ត ដោយសារតែលក្ខណៈភូមិសាស្រ្តខេត្តរវាងទីរួមខេត្ត និងបណ្តាស្រុកឆ្ងាយពីគេ និងមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ផងនោះ ទើបមានការផ្លាស់ប្តូរទីតាំងជាបន្តបន្ទាប់។ ពោលគឺទើបថ្ងៃនេះ លោកស្រីអភិបាលខេត្តឯកភាពយកទីតាំង២ខាងលើជាផ្លូវការតែម្តង។
សម្រាប់ផ្ទៃដីធ្វើឈាបនដ្ឋាន ត្រូវកំណត់យកដីប្រើប្រាស់២ហិចតាក្នុងមួយឈាបនដ្ឋាន រីឯថវិកាដែលត្រូវចំណាយលើដំណើរការសាងសង់ គឺរដ្ឋបាលខេត្តជាអ្នកទទួលបន្ទុកគៀងគរមូលនិធិពីសប្បុរសជនឱ្យបានឆាប់រហ័ស។

គួរជម្រាបថា បច្ចុប្បន្នខេត្តកោះកុង ពុំទាន់រកឃើញថាមានមនុស្សស្លាប់ដោយសារជំងឺកូវីដ-១៩នោះទេ តែជាការមិនធ្វេសប្រហែសបានឡើយចាំបាច់ផ្សព្វផ្សាយឱ្យពលរដ្ឋបន្តចូលរួមទប់ស្កាត់ជាប្រចាំ។
ជាការសិក្សា និងស្រង់បទពិសោធន៍ខេត្តផ្សេងៗ ឈាបនដ្ឋានមួយអាចចំណាយចាប់ពី៧ពាន់ដុល្លារដល់ទៅជាង១ម៉ឹនដុល្លារ ប៉ុន្តែភូមិសាស្រ្តខេត្តកោះកុងវិញ អាចចំណាយច្រើនជាងនេះ តាមរយៈការចាក់ដីបំពេញចំណុចខ្វះខាតសងខាងផ្លូវចូលទីតាំង៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


