កូវីដ-១៩
អាមេរិក ប្រាប់ឲ្យឈប់ប្រើសឺរ៉ាំងចាក់វ៉ាក់សាំងកូវីដ របស់ក្រុមហ៊ុនចិន
រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) កាលពីថ្ងៃព្រហស្បតិ៍ បានស្នើសុំឲ្យអ្នកផ្តល់សេវាសុខាភិបាល បញ្ឈប់ការប្រើប្រាស់សឺរ៉ាំងនិងម្ជុល ដែលផលិតដោយក្រុមហ៊ុនផលិតឧបករណ៍វេជ្ជសាស្រ្តចិន Guangdong Haiou Medical Apparatus Co (HAIOU)។

ឱសថការីម្នាក់បានប្រាប់ Reuters ថា សឺរ៉ាំងត្រូវបានដឹកជញ្ជូន សម្រាប់ប្រើជាមួយវ៉ាក់សាំងការពារជំងឺកូវីដ-១៩របស់ក្រុមហ៊ន Pfizer Inc/BioNTech SE។
អ្នកនាំពាក្យ FDA បាននិយាយថា ឧបករណ៍ទាំងនេះ ត្រូវបានផ្គត់ផ្គង់សម្រាប់កម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រឹមថ្ងៃទី២២ខែមីនា។ ទីភ្នាក់ងារនេះមិនជឿថា ការបញ្ឈប់ប្រើប្រាស់សឺរ៉ាំងទាំងនេះ នឹងបណ្តាលឲ្យមានការពន្យារពេលចាក់វ៉ាក់សាំងនោះទេ។
FDA និយាយថា ខ្លួនបានទទួលព័ត៌មានអំពីបញ្ហាគុណភាព ដូចជាម្ជុលរបស់ក្រុមហ៊ុន HAIOU ដាច់ចេញពីសឺរ៉ាំងនិងជាប់នឹងដៃរបស់អ្នកជំងឺបន្ទាប់ពីចាក់ថ្នាំរួច និងឧប្បត្តិហេតុមួយចំនួនដែលពាក់ព័ន្ធនឹងការមុតម្ជុលលើដៃអ្នកផ្តល់សេវាថែទាំសុខភាព។

លោកស្រី Erin Fox នាយកជាន់ខ្ពស់ផ្នែកព័ត៌មានថ្នាំពេទ្យ នៅសកលវិទ្យាល័យ Utah Health បាននិយាយថា កាលពីពេលថ្មីៗនេះ ខ្លួនបានទទួលសឺរ៉ាំងជាមួយវ៉ាក់សាំង Pfizer / BioNTech ជាផ្នែកមួយនៃគ្រឿងផ្គត់ផ្គង់ដែលត្រូវបានដឹកជញ្ជូនដោយក្រុមហ៊ុន McKesson Corp (MCK.N)។ លោកស្រីនិយាយថា ពួកគេបានប្រើសឺរ៉ាំងទាំងនោះនៅក្នុងខែមីនា ប៉ុន្តែមិនបានប្រើមួយរយៈមកហើយ ហើយបច្ចុប្បន្នលែងប្រើតែម្តង។
FDA បានចេញសេចក្តីជូនដំណឹងអំពីការនាំចូល កាលពីថ្ងៃទី៣០ខែមេសាដើម្បីការពារកុំឲ្យសឺរ៉ាំងនិងម្ជុលចូល សហរដ្ឋអាមេរិកទៀត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ ជប៉ុន ត្រៀមប្រើប្រាស់វ៉ាក់សាំង AstraZeneca ហើយនឹងចេញថ្លៃព្យាបាល បើមានករណីដុំកំណកឈាមលើអ្នកចាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


