កូវីដ-១៩
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បង្ហាញស្ថានភាពឆ្លងកូវីដ-១៩ ក្នុងពន្ធនាគារ និងវិធានការ
លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី៣ ខែមិថុនានេះ ថា ករណីឆ្លងកូវីដ-ក្នុងពន្ធនាគារ នៅអូសបន្លាយ ប៉ុន្តែស្ថានភាពពេលនេះបានធូរស្រាលនៅពន្ធនាគារដែលបានផ្ទុះការឆ្លង។
លោក នុត សវនា មានប្រសាសន៍ថា៖ “កន្លែងដែលបានផ្ទុះហ្នឹងគឺបានធូរស្រាលច្រើនហើយ ចំនួនអ្នកជាក៏ច្រើនដែរ ពេលយើងធ្វើតេស្តមួយសារទៀតទៅ គាត់អវិជ្ជមានវិញ។ ចំណែកកន្លែងដែលមិនទាន់ផ្ទុះទេ គឺមានអ្នកចាប់ [អ្នកទោស] ចូលថ្មី ដូចជានៅ បន្ទាយមានជ័យ ស្វាយរៀង ប៉ៃលិន អីហ្នឹង យើងរកឃើញថា អ្នកដែលទើបចាប់ចូល [ពន្ធនាគារ] ថ្មីហ្នឹងមានកូវីដដែរ”។

អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគាររូបនេះបន្តថា៖ “សំណាងល្អពេលយក [ទណ្ឌិតថ្មីមានវិជ្ជមានកូវីដ-១៩] មក យើងអត់ទាន់បញ្ចូលទៅក្នុង [ពន្ធនាគារ] យើងនៅទុកឱ្យធ្វើចត្តាឡីស័ក”។
លោកបានបញ្ជាក់ថា ស្ថានភាពពេលនេះបានធូរស្បើយចំពោះពន្ធនាគារដែលផ្ទុះឆ្លងជំងឺកូវីដ-១៩ ព្រោះមន្ត្រីពាក់ព័ន្ធបានទប់ស្កាត់ទាន់ ព្រមទាំងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះពន្ធនាគារដទៃទៀត ដើម្បីកុំឱ្យមានការផ្ទុះតៗគ្នាទៀត។
លោក នុត សវនា មានប្រសាសន៍ថា៖ “ចំពោះការទប់ស្កាត់ នៅពេលនេះ កន្លែងដែលអាចមានការឆ្លងច្រើន ឥឡូវនេះ ខេត្តព្រៃវែងក៏មានការផ្ទុះ [ឆ្លងក្នុងសហគមន៍] ច្រើន តាកែវ និងខេត្ដដែលមានការផ្ទុះច្រើន បញ្ហាហ្នឹងគឺយើងបិទមិនឱ្យមានការជួបសួរសុខទុក្ខ [ញាតិមិត្ត និងអ្នកទោស] ប៉ុន្តែសម្ភារៈប្រើប្រាស បងប្អូនសាច់ញាតិអាចផ្ញើមកបាន ប៉ុន្តែគ្រាន់ថា មានមន្ត្រីជញ្ជូនយកទៅឱ្យ ហើយពួកគាត់ត្រូវពាក់ស្រោមដៃជានិច្ច បាញ់អាល់កុល មុននឹងចូលដល់បរិវេណពន្ធនាគារ”។

លោកបានបន្តថា ជាមួយគ្នានេះ មន្ត្រីពន្ធនាគារតម្រូវឱ្យទណ្ឌិត ដែលបញ្ជូនមកឃុំថ្មី ក៏ដូចជាជនជាប់ចោទដែលត្រូវឡើងសវនាការ ឬអ្នកទៅព្យាបាលពេទ្យពីក្រៅ ពន្ធនាគារ ត្រូវធ្វើចត្តាឡីស័ក។
លោក នុត សវនា មានប្រសាសន៍បន្តថា៖ “ចំណែកមន្ត្រីពន្ធនាគារក៏ដូចគ្នា យើងតឹងរឹងជាមួយមន្ត្រី។ គាត់មានសិទ្ធិទៅផ្ទះជួបគ្រួសារ ឬក៏ទៅផ្សារទិញអីវ៉ាន់ ប៉ុន្តែគាត់ត្រូវប្រយ័ត្នប្រយែង ហើយតាមដានរបាយការណ៍តាមរាជធានីខេត្តកន្លែងណាដែលគាត់ទៅហ្នឹងមានជាប់ពាក់ព័ន្ធអ្នកកើតកូវីដអត់? ហើយត្រូវរាយការណ៍ជូនទៅប្រធានគាត់ កន្លែងណាគាត់ទៅ”។
គួរបញ្ជាក់ថា ចំពោះតួលេខចំនួនទណ្ឌិត និងមន្ត្រីពន្ធនាគារឆ្លងកូវីដ១៩ មានចំនួនប៉ុន្មាននោះ លោកមិនទាន់កំណត់បានទេ ដោយសារតែកំពុងបន្តដំណើរការស្រាវជ្រាវបន្ត ទន្ទឹមពេល ទណ្ឌិតខ្លះមានជំងឺផ្ដាសាយធំ តែប្រើ Rapid Test ឃើញ វិជ្ជមាន លុះតេស្តក្រោយទៀត ចេញអវិជ្ជមានវិញ៕
កម្ពុជាថ្មី នឹងរាយការណីករណីឆ្លងកូវីដ-១៩ក្នុងពន្ធនាគារបន្តទៀត សូមរង់ចាំតាមដានបន្ត!
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


