កូវីដ-១៩
អគ្គនាយកដ្ឋានពន្ធនាគារ ទទួលវ៉ាក់សាំង ៦,០០០ដូស សម្រាប់ចាក់ជូនទណ្ឌិត
អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ទទួលវ៉ាក់សាំង ៦,០០០ដូស ពីក្រសួងសុខាភិបាល ដោយគ្រោងនឹងដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ទៅដល់អ្នកជាប់ឃុំនៅក្នុងពន្ធនាគារដែលប្រឈមការឆ្លងកូវីដ-១៩ខ្ពស់។
លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានថ្លែងថា ក្រសួងសុខាភិបាលបានផ្ដល់វ៉ាក់សាំង អាស្ត្រាហ្សេនីកា ចំនួន ៦,០០០ដូស ដល់អគ្គនាយកដ្ឋានពន្ធនាគារ សម្រាប់ចាក់ជូនអ្នកកំពុងជាប់ឃុំនៅតាមពន្ធនាគារដែលកំពុងមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩ ដូចជាអ្នកជាប់ឃុំនៅពន្ធនាគារខេត្តកណ្ដាល និងពន្ធនាគារនៅខេត្តកំពង់ស្ពឺជាដើម។

លោក នុត សវនា មានប្រសាសន៍ថា៖ “ខ្ញុំទើបទទួលព័ត៌មានពីសុខាភិបាលមកថា គាត់នឹងផ្ដល់ អាស្ត្រាសេណេកា ៦,០០០ដូស សម្រាប់ចាក់ជូនជនជាប់ឃុំ។ ទីតាំងយើងកំពុងតែរៀបចំហើយតាមផែនការ ទីតាំង និងកន្លែងប្រឈម កណ្ដាល និងកំពង់ស្ពឺ កន្លែងសំខាន់ដែលយើងផ្ដោត។ ពន្ធនាគារខេត្តព្រះសីហនុ យើងចាក់ស៊ីណូវ៉ាក់ ដូសទី២ហើយ”។
លោកមានប្រសាន៍បញ្ជាក់ប្រាប់ កម្ពុជាថ្មី បន្ថែមថា មន្ត្រីពន្ធនាគារយើងចាក់អស់ហើយ ដូសទី២បានជិតគ្រប់គ្នាហើយ លើកលែងតែអ្នកមានបញ្ហាសុខភាព។
លោកមានប្រសាសន៍ថា៖ “ចំពោះជនជាប់ឃុំ យើងចាក់បានជាង១ម៉ឺននាក់ហ្នឹង បូកទាំងពន្ធនាគារខេត្តព្រះសីហនុ។ ហើយចំពោះខាងខេត្តកំពតអីជាដើមហ្នឹង ប្រហែលជាមានផែនការដែរ ខេត្តដែលផ្ទុះខ្លាំងក្នុងសហគមន៍ ព្រោះកំពត មួយរយៈចុងក្រោយនេះមានផ្ទុះច្រើន អ៊ីចឹងយើងប្រុងប្រយ័ត្ន”។

អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃរូបនេះ បានថ្លែងបន្តថា នេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសុខភាពពលរដ្ឋទាំងអស់ មិនថាអ្នកនៅក្នុងសហគមន៍ ឬក៏នៅក្នុងពន្ធនាគារ។
លោក នុត សវនា មិនទាន់អាចបញ្ជាក់ចំនួនករណីវិជ្ជមានកូវីដ-១៩ក្នុងពន្ធនាគារនៅឡើយទេ ប៉ុន្តែអះអាងថា ស្ថានភាពនៃការឆ្លងជំងឺកូវីដនៅក្នុងពន្ធនាគារមកដល់ពេលនេះ មានការថយចុះខ្លាំង និងអាចគ្រប់គ្រងបាន៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


