Connect with us

ជីវិតកម្សាន្ដ

ល្អហួស ៖ សើចមុនចុះ ចាំឱ្យកម្ពុជានិយាយការពិតលើឆាកអន្តរជាតិវិញម្តង អ្នកសើចក្រោយអាចឮជាងអ្នកសើចមុន

បានផុស

នៅ

ក្រោយបវរកញ្ញាថៃ បំភ្លៃការពិតបោកអន្តរជាតិតាមរយៈឆាកប្រកួតកម្មវិធី Miss Grand International យុវតី ជូរី ល្អហួស ម្ចាស់​មកុដ​ Miss Preteen International 2023 លើកឡើងមួយប្រយោគទៅកាន់ទង្វើបៀមពិសព្រួសដាក់គេនោះថា សើចមុនសិនចុះ ចាំឱ្យកម្ពុជានិយាយការពិតនៅលើឆាកអន្តរជាតិវិញម្តង អ្នកសើចក្រោយអាចឮជាងអ្នកសើចមុន

លួហួស
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗនេះ កំពុងផ្ទុះរឿងរ៉ាវនៃការលើកឡើងបំពានការពិតរបស់បវរកញ្ញាថៃម្នាក់ ក្នុងកម្មវិធីប្រកួតប្រជែងសម្រស់ និងសមត្ថភាព លើឆាកអន្តរជាតិ Miss Grand International ដោយនាងបានលើកឡើងពីសារៈសំខាន់សន្តិភាព តែបែរជាផ្សារភ្ជាប់នឹងពាក្យភូតកុហកមនុស្សជាតិពីជម្លោះព្រំដែនកម្ពុជា-ថៃ ទៅវិញ។

ក្នុងខ្លឹមសារនោះ នាងហាក់បង្ហាញពីជម្លោះដែលកំពុងកើតមានរវាងកម្ពុជា និងថៃ ខណៈដែលប្រជាជនថៃខ្លួនឯងក៏ច្បាស់ហើយថា អ្នកណាជាអ្នកផ្តើម តែបែរជានិយាយថា គេបំពានប្រទេសជាតិខ្លួន និងបំភ្លៃថា ប្រជាជនខ្លួនភ័យខ្លាចនិងបាត់បង់ជីវិតច្រើនទៅវិញ។ មិនតែប៉ុណ្ណោះ នាងថែមទាំងសង្កត់ធ្ងន់លើការទាមទារឱ្យបញ្ចប់សង្គ្រាម ទាំងដែលអន្តរជាតិក៏ដឹងហើយថា ភាគីថៃទេ ដែលមិនព្រមគោរពបទឈប់បាញ់ និងតែងតែបំពានដែនអធិបតេយ្យកម្ពុជាជាបន្តបន្ទាប់។

ដោយមើលឃើញទង្វើបំពានការពិតឥតខ្មាសរបស់បវរកញ្ញាថៃរូបនរះ ល្អហួស រៀបរាប់ថា “Miss MGI សៀ..ម និយាយខុសពីការពិត ប្រឌិតទាំងស្រុង ពូកែសម្តែងណាស់ . អ្នកសើចមុនសិនចុះ ចាំអោយកម្ពុជានិយាយការពិតនៅលើឆាកអន្តរជាតិវិញម្តង អ្នកសើចក្រោយអាចលឺជាងអ្នកសើចមុន”។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម