ជីវិតកម្សាន្ដ
យឿន ពិសី ប្រកាសបញ្ចប់បញ្ហាទាំងអស់ដែលពាក់ព័ន្ធក្រុមហ៊ុនហង្សមាស
ភ្នំពេញ ៖ បន្ទាប់ផ្ទុះនូវព័ត៌មាននៃការអកអន់ចិត្តពី សំណាក់តារាចម្រៀងលោក យឿន ពិសី ជាមួយភាគីផលិតកម្មហង្សមាសបង្កការភ្ញាក់ផ្អើលនោះពេល នេះលោកក៏បានចូលខ្លួនដោះស្រាយរួចរាល់ហើយ។

យឿន ពិសី បានប្រាប់ឲ្យដឹងមុននេះបន្តិចថាចាប់ ពីថ្ងៃនេះតទៅលោកសូមបញ្ចប់បញ្ហាទាំងអស់ដែលបាននិយាយពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនហង្សមាសជាមួយលោកត្រឹមតែប៉ុណ្ណេះព្រោះលោកក៏បានចូលខ្លួនទៅចរចាជាមួយលោកអគ្គនាយករួចរាល់ហើយដែរ។
តារារូបនេះបន្តថា ខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូននឹ ងយល់ក៏ដូចជាបានទទួលជ្រាបនៅរឿងនេះផងហើយ សូមពុកម៉ែបងប្អូននឹងបងសារព័ត៌មានទាំងអស់មិនបាច់ព្យាយាមធ្វើការវែកញែកអ្វីទៀតនោះទេព្រោះពេលនេះខ្ញុំបានដោះស្រាយបញ្ហានេះរួចហើយ។

តារាចម្រៀង យឿន ពិសី បានបន្ថែមទៀតថា សូមអរគុណទៅដល់ពុកម៉ែបងប្អូនដែលតែងតែស្រឡាញ់គាំទ្រលោកកន្លងមក។ សូមគោរពជូនពរបងប្អូនពុកម៉ែទាំងអស់ឲ្យជួបប្រទះតែសុខចម្រើនជោគជ័យគ្រប់ភារកិច្ចការងារជាពិសេសជៀសផុតពីជំងឺឆ្លងដ៏កាចសាហាវCOVID-19នេះផង៕
ដោយ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


