ជីវិតកម្សាន្ដ
អស់ពីបរិច្ចាគ ! Min ស៊ូលះបង់ស្លៀកឈុត PPE ចុះចែកអាហារដល់ជនអនាថា រងគ្រោះដោយកូវីដម្ដង
ថៃរងគ្រោះនឹងវិបត្តិកូវីដកាន់តែខ្លាំងក្លាជាងមុនថែមទៀត ខណៈតារាសិល្បៈគ្រប់គ្នា ក៏មិនឈរមើលប្រទេសជាតិខ្លួននឹងភ្នែកដែរ។
ដោយម្នាក់ៗខិតខំបរិច្ចាគរបស់ ឬឧបករណ៍វេជ្ជសាស្ត្រ តាមសមត្ថភាពខ្លួនមាន ទៅដល់មន្ទីរពេទ្យដែលកំពុងខ្វះខាត ទាំងគ្រែសម្រាកព្យាបាល និងថ្នាំសង្កូវផ្សេងៗ សម្រាប់អ្នកជំងឺកូវីដ។


ដោយឡែក តារាសម្ដែងស្រីមានប្រជាប្រិយភាព ប្រចាំប្រទេសថៃ Min Peachya បានលះបង់កម្លាំងកាយចិត្ត មិនខ្លាចថាខ្លួននឹងឆ្លងកូវីដ ដោយនាងស្លៀកឈុត PPE ចុះទៅចែកគ្រឿងឧបភោគបរិភោគដោយផ្ទាល់ ដល់ជនអនាថា និងអ្នករងគ្រោះដោយសារជំងឺរាតត្បាតនេះផងដែរ។ ស្របពេលថ្មីៗនេះ Min ទើបតែបានចូលរួមជាថវិកា ទិញបន្ទប់សម្ពាធផាសុខភាពឬ PPR ទៅប្រគល់ឲ្យមន្ទីរពេទ្យចំនួន ៩ នៅតាមខេត្ត ដែលមានតម្លៃស្មើ ១.៥ លានបាត ។


តារាញញឹមស្រស់ប្រចាំប៉ុស្តិ៍លេខ ៧ ថៃ រូបនេះ បានសរសេរលើបណ្ដេញសង្គមថា ” ថ្ងៃនេះ Min សុំការអនុញ្ញាតស្លៀកពាក់ឯកសណ្ឋាន PPE ដើម្បីផ្ដល់ជូនអាហារដល់ជនអនាថា នៅក្រោមផ្លូវហាយវេ ដោយខ្លួនឯង ហើយខ្ញុំចង់ប្រាប់ដល់ពួកគាត់ថា ទោះបីជាពួកគាត់គ្មានផ្ទះសម្បែងក៏ដោយ តែពួកគាត់នៅតែមានសាច់ញាតិ ជាប្រជាជនថៃទាំងអស់ ដែលត្រៀមខ្លួនជួយជានិច្ច ” ។





តារាសិល្បៈគ្រប់គ្នា និងសង្គមថៃ បានបញ្ចេញមតិគាំទ្រអ្វីដែល Min បានធ្វើថ្ងៃនេះ ហើយអរគុណនាងចំពោះការលះបង់ ជួយប្រទេសជាតិ ដែលកំពុងធ្លាក់ក្នុងសភាពធ្ងន់ធ្ងរខ្លាំងដោយសារជំងឺកូវីដ ១៩ ៕
ប្រែសម្រួល៖សាងស្រីល័ក្ខ
ចុចអាន៖តួឯកស្រី ” បុព្វេសន្និវាស” បរិច្ចាគធុងអុកស៊ីសែន ជួយដល់មន្ទីរពេទ្យរងគ្រោះ ដោយសារកូវីដធ្ងន់ធ្ងរ
ចុចអាន៖តារាសំដែងចាស់វស្សា Aum បរិច្ចាគឧបករណ៍ជំនួយអុកស៊ីសែន ជួយអ្នកជំងឺកូវីដ ខណៈថៃផ្ទុះករណីច្រើនឡើងៗ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


