ជីវិតកម្សាន្ដ
អស់ពីបរិច្ចាគនិងជួយ Min បើកមីនីម៉ាតចល័ត ផ្ដល់អាហារហូបចុកឥតគិតថ្លៃដល់ជនរងគ្រោះដោយកូវីដ
តារាសំដែងស្រី Min Peachya ធ្លាប់បាននិយាយថា ” សូមឲ្យយើងក្លាយជាផ្នែកតូចមួយ នៃការជួយមនុស្សជាមួយគ្នា តាមដែលយើងអាចធ្វើបាន ” ។

នេះជាសំដី របស់ Min ដែលតែងតែចុះជួយនិងបរិច្ចាគទៅកាន់ជនរងគ្រោះសោយសារកូវីដ ១៩។ កាលពីមុននាងបានព្យាយាមជួយអ្នកភូមិដែលខ្វះខាត តាមរយៈការនាំយកស្បៀងអាហារនិងការផ្គត់ផ្គង់ទៅតំបន់នោះ ហើយថ្មីៗនេះបានចាប់ផ្ដើមគម្រោងថ្មីមួយដែលធំជាងមុន ដោយធ្វើមីនីម៉ាតចល័តដល់សាធារណជនខ្វះស្បៀងចូលយកដោយឥតគិតថ្លៃ។
តារាស្រីនិយមដើរតួឯកម្នាក់នេះ នៅតែបន្តចែករំលែកដល់អ្នកខ្វះខាតអាហារនិងសំភារៈផ្សេងៗ តាមដែលខ្លួនធ្វើបាន។ ខណៈនៅប្រទេសថៃកំពុងជួបរលករាតត្បាតដ៏ធំ រហូតខ្វះខាតទាំងគ្រឿងវិជ្ជសាស្រ្ត និងរបស់ហូបចុកជាដើម។


Min Peachya បានបង្ហោះរូបភាពរបស់នាងនិងមីនីម៉ាតទៅក្នុងបណ្ដេញសង្គមជាមួយសារថា ” ការផ្ដល់អំណោយឥតគិតថ្លៃដល់សហគមន៍ ដែលជាគម្រោងដែលខ្ញុំចង់បង្កើត បន្ទាប់ពីការចែកចាយអាហារ និងសម្ភារប្រើប្រាស់ទូទៅ។ ដោយមើលឃើញមនុស្សដែលមានបញ្ហាថា គាត់មិនត្រូវការតែប្រអប់បាយទេ។ ផ្ទះខ្លះមានអ្នកជំងឺត្រូវការថ្នាំសង្កូវ ផ្ទះខ្លះមានកូនពួកគេត្រូវការទឹកដោះគោ។ មនុស្សខ្លះបាត់បង់ការងារ មិនមានលុយដើម្បីសាប៊ូ ឬថ្នាំដុសធ្មេញ។ Min គិតថា ប្រសិនបើគាត់រើសអ្វីដែលគាត់ត្រូវការនៅពេលយើងបរិច្ចាគ អ្វីមួយវានឹងជួយបានច្រើននៅនឹងកន្លែងតែម្ដង។


Min និងអ្នកគ្រប់គ្រងបានបង្កើតគំនិតនេះឡើង ដើម្បីជួយមនុស្សបំពេញតម្រូវការរបស់មនុស្សដែលកំពុងខ្វះខាតខ្លាំងក្នុងវិបត្តិកូវីដ។ នាងបានហៅឡាននេះថា Min-ni-Mart ដែលអាចជួយមនុស្សដែលមានបញ្ហានាពេលឥឡូវនេះ។


អ្នកគាំទ្របានចុច ឡាច និងស៊ែរហើយបញ្ចេញមតិសរសើរដល់តារាស្រីរូបនេះនិងក្រុមការងារយ៉ាងខ្លាំង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Min ផ្អាកសិល្បៈមួយឡែក ដើរចែកចាយម៉ាសតាមផ្លូវលែងខ្លាច ខណៈករណីកូវីដនៅ ថៃ កើនឡើងរាល់ថ្ងៃ
ចុចអាន៖អស់ពីបរិច្ចាគ ! Min ស៊ូលះបង់ស្លៀកឈុត PPE ចុះចែកអាហារដល់ជនអនាថា រងគ្រោះដោយកូវីដម្ដង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


