ជីវិតកម្សាន្ដ
រឿងរ៉ាវហែកហួររបស់ Kim Seon Ho ផ្អើលអ្នកគាំទ្រ មកពីអតីតមិត្តស្រីជាមនុស្សបែបនេះ
ក្រោយជីកកកាយពីទំនាក់ទំនងរវាង Kim Seon Ho និងអតីតមិត្តស្រី Choi Young Ah ក្រុមហ៊ុន Dispatch បានចេញផ្សាយបន្ថែមទៀតពីមូលហេតុគួរឱ្យហួសចិត្តដែលនាំឱ្យគូស្នេហ៍ទាំងពីរបែកបាក់គ្នា រហូតផ្ទុះរឿងអាស្រូវ។

Dispatch បានឱ្យដឹងថា ក្រៅតែពីធ្លាប់កុហក Kim Seon Ho ពីរឿងធ្លាប់មានប្ដី Choi Young Ah ក៏ជាមនុស្សស្រីចាយវាយច្រើន តែនាងបែរជាចោទប្រកាន់មិត្តប្រុសថាជាមនុស្សកំណាញ់ទៅវិញ។
នៅក្នុងដេញដោលដែលធ្វើឡើងដោយ Dispatch នាពេលថ្មីៗនេះ Choi Young Ah និយាយថា Kim Seon Ho ឱ្យប្រាក់នាងចាយតែ ១៧០០ដុល្លារប៉ុណ្ណោះក្នុងមួយខែ ខណៈពួកម៉ាករបស់នាង ច្រានចោលថាជារឿងមិនពិត ព្រោះគ្រាន់តែកាដូបុណ្យណូអែលមួយ នាងបានទាមទារកាបូបប្រេនតម្លៃដល់ជាង ៥ពាន់ដុល្លារទៅហើយ។

មិត្តភក្ដិ Choi Young Ah ដែលសុំមិនបញ្ចេញឈ្មោះទម្លាយថា Choi Young Ah ជាមនុស្សស្រីស៊ីវិល័យ ហ៊ឺហារ ចាយវាយមិនគិត និងជាមនុស្សងប់ងុលលើសម្ភារប្រណីតថ្លៃៗ។ នាងថែមទាំងបានកុហកមិត្តប្រុសថាខ្លួនមានរឿងជាមួយក្មេងទំនើង និងដោះស្រាយក្ដីក្ដាំងជាមួយអតីតប្ដី ហើយត្រូវការលុយមួយចំនួនធំៗពី Kim Seon Ho។
ក្រោយៗមក Kim Seon Ho ចាប់បានរឿងកុហកគ្រប់យ៉ាង ហើយលោកទំនងជាធុញទ្រាន់នឹងការកុហករបស់នាង ទើបកាលពីខែឧសភា ឆ្នាំ ២០២១ អ្នកទាំងពីរបានចែកផ្លូវគ្នាតែម្ដង។

លុះមកដល់ដើមខែតុលា ឆ្នាំ២០២១ អតីតមិត្តស្រី Kim Seon Ho ក៏បង្ហោះសារលើបណ្ដាញសង្គមផ្ទាល់ខ្លួន ដើម្បីចោទប្រកាន់តារាប្រុសរូបនេះពីរឿងមិនទទួលខុសត្រូវលើកូន និងបង្ខំនាងឱ្យរំលូតកូនចោល។ បើតាមសម្ដីពីមិត្តជិតស្និទ្ធរបស់អ្នកទាំងពីរ ពួកគេនិយាយប្រហែលៗគ្នាថា Choi Young Ah ចង់ឱ្យ Kim Seon Ho រលំរលាយ នឹងអាលបានវិលត្រឡប់ទៅត្រូវរ៉ូវជាមួយនាងវិញ៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ ជីកកកាយខ្ទេចខ្ទី ជុំវិញរឿងអាស្រូវ Kim Seon Ho តាមពិតផ្ទុយស្រឡះ មិនដូចអតីតមិត្តស្រីចោទប្រកាន់ទេ
ចុចអាន៖ កំហុសឆ្គងទាំង ៩ ក្នុងរឿង “Squid Game” គ្មានអ្នកចាប់អារម្មណ៍ទាល់តែសោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


