ជីវិតកម្សាន្ដ
ជីកកកាយខ្ទេចខ្ទី ជុំវិញរឿងអាស្រូវ Kim Seon Ho តាមពិតផ្ទុយស្រឡះ មិនដូចអតីតមិត្តស្រីចោទប្រកាន់ទេ
រឿងរ៉ាវអាស្រូវរបស់តារាប្រុសកូរ៉េលោក Kim Seon Ho តួឯកខ្សែភាពយន្តភាគ Home Cha-Cha-Cha ដែលបានកើតឡើងកាលពីដើមខែតុលា ជុំវិញរឿងឱ្យអតីតមិត្តស្រី រំលូតកូនចោល ពេលនេះត្រូវបាន Dispatch ចូលលូកដៃ និងជីកកាយលម្អិតគ្មានសល់។

ថ្មីៗនេះ Dispatch បានចេញផ្សាយពីទំនាក់ទំនងរវាង Kim Seon Ho និងអតីតមិត្តស្រី Choi Young Ah ចាប់តាំងពីពេលពួកគេណាត់ជួបគ្នាដំបូង រហូតដល់ពេលបែកគ្នា។
ប្រភពពី Dispatch បានឱ្យដឹងថា Choi Young Ah តាមពិតជាស្រ្តីមេម៉ាយ ហើយនាងបានជួបជាមួយ Kim Seon Ho ដោយចៃដន្យនៅក្នុងការជួបជុំមួយកាលពីចុងឆ្នាំ ២០១៩ និងបានចាប់ផ្ដើមទាក់ទងគ្នាតាំងពីពេលនោះមក។
ដំបូងឡើយ Kim Seon Ho មិនបានដឹងថាមិត្តស្រីខ្លួន ជាស្ត្រីមេម៉ាយទេ ព្រោះនាងតែងតែកុហករហូតមក។ លុះពេលដល់ឆ្នាំ ២០២០ Kim Seon Ho ចាប់បានរឿងកុហក នាងក៏ផ្ញើសារសុំទោសមិត្តប្រុសយ៉ាងវែងអន្លាយ ទើបពេលនោះ Kim Seon Ho បានពិភាក្សាជាមួយពួកម៉ាកជិតស្និទ្ធ រួចក៏សម្រេចបន្តទំនាក់ទំនងរបស់ពួកគេ។

Dispatch បានទម្លាយសារឆ្លើយឆ្លងរវាង Kim Seon Ho និងមិត្តជិតស្និទ្ធ ដែលពេលនោះ Kim និយាយប្រាប់មិត្តថា “ខ្ញុំសម្រេចបន្តទំនាក់ទំនងជាមួយនាង។ ខ្ញុំជួបនាង ព្រោះខ្ញុំចូលចិត្តនាង។ ប្រហែល ឪពុកម្ដាយរបស់ខ្ញុំ ព្រួយបារម្ភរឿងនេះ។ ប៉ុន្តែសម្រាប់ខ្ញុំ ស្ត្រីដែលធ្លាប់លែងលះ គ្មានខុសអ្វីនឹងស្ត្រីទូទៅនោះទេ។”
តាមពិតទៅ Kim Seon Ho ស្រឡាញ់ Choi Young Ah ពិតមែន ព្រោះលោកតែងតែឆ្លៀតធ្វើដំណើរយ៉ាងវែងឆ្ងាយ ដើម្បីទៅជួបនាង។ អ្នកទាំងពីរបានទៅលេងសួនសត្វ សួនកម្សាន្ត និងជាយក្រុងសេអ៊ូលជាមួយគ្នាជាញឹកញាប់។ ប៉ុន្តែរឿងទាំងនេះ មិនត្រូវបានអតីតមិត្តស្រី Kim លើកមកនិយាយ ពេលបង្ហោះសារចោទប្រកាន់លោកនោះទេ។ នាងបែរជានិយាយតែពីរឿងរំលូតកូន និងថា Kim មិនទទួលខុសត្រូវលើនាង។

យ៉ាងណាមិញ Dispatch បានជជីកសួរ Choi Young Ah បន្ថែមទៀត ទើបដឹងថា នាងបានកុហក Kim ម្តងហើយម្តងទៀត ដែលបណ្តាលឱ្យលោកសុំបែកពីនាងកាលពីខែកក្កដា ឆ្នាំ២០២០។ អំឡុងពេលនោះ Choi Young Ah បានផ្ញើសារសុំទោស Kim ហើយលោកបានលើកលែងទោសឱ្យនាងជាថ្មី។
ក្រោយមក នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២០ នាងប្រាប់ថា Kim ខ្លួនមានផ្ទៃពោះ។ នាងនិយាយថា ពេលនោះ Kim Seon Ho មិនពេញចិត្តចំពោះរឿងនេះទេ។ ប៉ុន្តែមិត្តជិតស្និទ្ធរបស់ Kim ថាលោកសប្បាយចិត្ត និងបានលួងលោមមិត្តស្រីមិនឱ្យយំទៀតផង។
ដោយសារបញ្ហាអាជីព នៅថ្ងៃទី ២៧ ខែកក្កដា អ្នកទាំងពីរបានព្រមព្រៀងគ្នាមិនទុកកូនឡើយ ដោយ Kim Seon Ho មិនបានបង្ខំនាងដូចទៅនឹងអ្វីដែលនាងចោទប្រកាន់នោះទេ។ ក្រោយពីរំលូតកូន Kim បាននៅមើលថែនាងពីរសប្ដាហ៍ ថែមទាំងចម្អិនអាហារឱ្យនាងដោយខ្លួនឯងទៀត។ Kim Seon Ho ថែមទាំងបានណែនាំនាងឱ្យស្គាល់ឪពុកម្តាយរបស់លោក ទោះបីជាធ្លាប់លាក់ការពិតជាមួយឪពុកម្តាយកន្លងមក ពីរឿងដែលនាងធ្លាប់បានលែងលះក៏ដោយ។

ក្រោយពីការរំលូតកូន នាងក៏កាន់តែជិតស្និទ្ធជាមួយឪពុកម្តាយរបស់ Kim Seon Ho ។ ចំណែក Kim Seon Ho បានព្យាយាមស្ទើរតែគ្រប់យ៉ាង ដើម្បីឱ្យនាងមានទំនុកចិត្តលើលោក ហើយលោកបានចិញ្ចឹមឆ្កែពូជ Shiba ដែលមានឈ្មោះថា Hoa (Ho+Ah) សម្រាប់មិត្តស្រី ដើម្បីកុំឱ្យនាងឯកកោរ ពេលនៅម្នាក់ឯង។
ប៉ុន្តែនាងបែរជាចោទប្រកាន់ថា Kim បានផ្លាស់ប្តូរអាកប្បកិរិយាទាំងស្រុង បន្ទាប់ពីការរំលូតកូន។ បើតាមសម្ដីមិត្តភក្តិរបស់ Choi Young Ah បានបង្ហើបថា នាងធ្វើឱ្យផ្ទុះរឿងអាស្រូវទាំងនេះ ព្រោះចង់ឱ្យ Kim Seon Ho បាត់បង់គ្រប់យ៉ាង ហើយត្រឡប់មករកនាងវិញ ក្រោយពួកគេចែកគ្នា ជិតមួយឆ្នាំមកនោះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តួឯកប្រុស “Hometown Cha-Cha-Cha” ចេញមុខសុំទោសជុំវិញរឿងអាស្រូវដែលឱ្យអតីតមិត្តស្រីរំលូតកូនចោល
ចុចអាន៖ ក្រោយសាមីខ្លួនចេញមុខសុំទោស អតីតមិត្តស្រី Kim Seon Ho ថាគ្រប់យ៉ាងជារឿងយល់ច្រឡំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


