ជីវិតកម្សាន្ដ
ខ្សែភាពយន្ត Eternals ឈរលើកំពូលតារាង Box Office តែរកចំណូលមិនដូចការរំពឹងទុក
ខ្សែភាពយន្តនិយាយអំពីមហាវីរបុរសរបស់ផលិត Marvel រឿង Eternals បានឈរនៅលើកំពូលតារាង Box Office ក្នុងសប្ដាហ៍នេះ ប៉ុន្តែបែរជាមិនសូវមានប្រជាប្រិយ ខណៈប្រាក់ចំណូលរកបាន មិនដូចការព្យាករណ៍ទុកឡើយ។

ដើមឡើយ អ្នកវិភាគកុនរបស់ MCU រំពឹងទុកថា ខ្សែភាពយន្តនេះអាចរកចំណូលប្រមាណពី ៧៥-៨០លានដុល្លារអាមេរិក នៅសប្ដាហ៍ដំបូងនៃការចាក់ផ្សាយ ប៉ុន្តែជាក់ស្ដែងរឿង Eternals រកបានតែជាង ៧១លានដុល្លារប៉ុណ្ណោះ។

ក្រៅពីប្រាក់ចំណូលធ្លាក់ចុះ ខ្សែភាពយន្តនេះ ក៏ត្រូវបានទស្សនិកជនរិះគន់យ៉ាងចាស់ដៃ និងទទួលបានពិន្ទុមធ្យមត្រឹម ៤៨%ប៉ុណ្ណោះនៅលើគេហទំព័រ Rotten Tomatoes ដែលនេះជាលើកទីមួយហើយដែលភាពយន្តរបស់ Marvel មិនអាចទទួលបានចំណាត់ថ្នាក់ល្អ។

ទោះជាយ៉ាងណា កុននេះចាត់ទុកជាកុនជោគជ័យមួយក្នុងចំណោមកុនផ្សេងៗរបស់ Marvel ដែលចាក់បញ្ចាំងកំលុងនៃជំងឺរាតត្បាតដែលមានដូចជា រឿង Black Widow (៨០.៣ លានដុល្លារ) រឿង Shang-Chi and Legend of the Ten Rings (៧៥.៣ លានដុល្លារ) និងរឿង Sony’s Venom: Let There Be Carnage ( ៩០ លានដុល្លារ)។

ប្រភពពី Daily Mail បានឱ្យដឹងដែរថា ខ្សែភាពយន្ត Eternals ពុំទទួលជោគជ័យខ្លាំងក្លា ទំនងមកពីវាត្រូវបានហាមប្រាមមិនឱ្យបញ្ចាំងក្នុងប្រទេសមួយចំនួនរួមមាន អារ៉ាប៊ីសាអូឌីត គុយវ៉ែត និងកាតា ខណៈប្រទេសចិនមិនហាមឃាត់ពិតមែន តែមិនទាន់ប្រកាសថ្ងៃចាក់ផ្សាយនៅឡើយ៕
ទស្សនាវីដេអូ Trailer
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Neymar បង្ហោះសារយ៉ាងខ្លី ក្រោយតារាចម្រៀងប្រេស៊ីល ស្លាប់ដោយធ្លាក់យន្តហោះ
ចុចអាន៖ កូនស្រីស្តេចចម្រៀងប៉ុប Michael Jackson បញ្ចេញរូបថតអាក្រាតកាយក្នុងបន្ទប់ទឹក
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


