ជីវិតកម្សាន្ដ
ផ្អើលអ្នកគាំទ្រ! វណ្ណដា ប៉ះគ្នាជាមួយ Spritezakup តារារ៉េបស្រុកថៃ
អ្នកគាំទ្រជាច្រើនកំពុងភ្ងាក់ផ្អើល ក្រោយឃើញតារារ៉េបប្រទេសថៃ Sprite បានបង្ហោះរូបជាមួយវណ្ណដា ប៉ុន្មានម៉ោងមុននេះ សង្ស័យថាពួកគេនឹងរួមសហការការងារជាមួយគ្នាឆាប់ៗនេះ។


តាមរយៈការបង្ហោះនៅលើប្រព័ន្ធសង្គមអ៊ីនស្តារក្រាមរបស់តារារ៉េបប្រទេសថៃ ដែលកំពុងទទួលបានការគាំទ្រខ្លាំង គឺ Sprite ជាមួយម្ចាស់បទ Bok Kilo វណ្ណដា បានធ្វើឲ្យអ្នកគាំទ្រតារារ៉េបទាំងនេះ មានការភ្ងាក់ផ្អើលជាខ្លាំង ព្រោះថាពួកគេសុទ្ធសឹងតែជាតារាមានវ័យក្មេង ប៉ុន្តែពោលពេញទៅដោយសមត្ថភាពរ៉េបមិនធម្មតាដូចគ្នា។ បើតាមអ៊ីនស្តារក្រាមរបស់ Sprite បានបង្ហោះរូបជាមួយវណ្ណដា ២ សន្លឹក ព្រមទាំងភ្ជាប់ជាមួយឃ្លា Time to rise ដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងថា តើពួកគេទាំងពីរអ្នកអាចមានអ្វីប្លែកជាមួយគ្នាជូនហ្វេនៗ។ លើសពីនោះទៅទៀត ក្រឡេកទៅមើលStory របស់តារារ៉េបថៃនោះវិញ គឺគេបានឃើញវណ្ណដា កំពុងអង្គុយក្នុងបន្ទប់ថតសំឡេងជាមួយតារារ៉េបថៃម្នាក់ទៀតគឺ F.Hero ដែលអាចបញ្ជាក់បានយ៉ាងច្បាស់ថា ពួកគេនឹងមានការសហការជាមួយគ្នាក្នុងពេលឆាប់ៗនេះ។



តាមរយៈសកម្មភាព និងរូបភាពទាំងអស់នេះ ធ្វើឲ្យអ្នកគាំទ្រវណ្ណដា រួមជាមួយអ្នកគាំទ្រ Sprite បាននិងកំពុងទន្ទឹងរង់ចាំដំណឹងល្អពីតារារ៉េបដ៏ល្បីឈ្មោះទាំងពីរអ្នកនេះ៕


អត្ថបទ៖ ផានិត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


