ជីវិតកម្សាន្ដ
តារាជួរមុខ ថៃ ៣ រូបនេះ ត្រូវបានគេដឹងថា មានអាងហែលទឹកក្នុងផ្ទះ លំដាប់អភិជន
យើងធ្លាប់តែឃើញតារាល្បីៗរបស់ថៃ មានស្ទាយស្លៀកពាក់ប្លែកៗជារបស់ខ្លួន ឬមានអ្វីៗគ្រប់យ៉ាងនៅក្នុងដៃ។ ប៉ុន្តែយើងអត់ដឹងទេថា តារាខ្លះសឹងតែថារស់នៅដូចអភិជនពិតៗ រហូតមានអាងទឹកសម្រាប់ហែលលេង ដែលជាលក្ខណៈបែបឯកជន សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពសង្គម ឬរៀបចំកម្មវិធីជប់លៀងរបស់មិត្តភ័ក្ដិក្នុង និងក្រៅឧស្សាហកម្មរបស់ពួកគេ។
១ Aum Patcharapa

អ្នកណាៗក៏ដឹងថា តារាសម្ដែងស្រីរូបនេះមានជីវិតហៃសូប៉ុណ្ណា នាងបានរចនាអាងហែលទឹកដ៏ធំបំផុត និងបែបទំនើបនៅក្នុងបរិវេណផ្ទះ។ ជារឿយៗគេតែងឃើញ Aum បង្ហោះឈុតប៊ីគីនីក្នុងអាងហែលទឹកបែបឯកជននេះ ដល់បណ្ដាអ្នកគាំទ្រជានិច្ច។
២ Chompoo-Araya

តារាស្រីលំដាប់ថ្នាក់កំពូល អ្នកម្តាយកូនបីរូបនេះ ក៏មានអាងហែលទឹកឯកជនមួយនៅក្នុងផ្ទះផងដែរ។ ជាពិសេសអាងទឹករបស់នាង គឺផ្តោតលើអារម្មណ៍នៃការរស់នៅក្នុងប្រទេសអឺរ៉ុបមួយ ហើយជាទូទៅអ្នកដែលស្គាល់ Chompoo ប្រាកដជាឃើញពីរូបថតដែលនាងថត ដូចនៅប្រទេសអឺរ៉ុបយ៉ាងដូច្នោះ ដែលតាមការពិត គឺអាងទឹកបែបអភិជនរបស់នាងទៅវិញទេ។ អ្វីដែលសំខាន់បំផុតនោះគឺ ជ្រុងនេះជារបស់សមាជិកគ្រួសារនាងទាំងមូល។ ជាពិសេស កូនប្រុសភ្លោះ ដែលតែងតែមានរូបភាពលេងទឹកយ៉ាងសប្បាយរីករាយផងដែរ។
៣ Boy Pisanu Nimsakul

ដោយឡែកសម្រាប់តារាចម្រៀងនិងសម្ដែង លោក Boy Pisanu Nimsakul អាចចាត់ទុកថា ជាមនុស្សម្នាក់ទៀតដែលយកចិត្តទុកដាក់លើការរចនាម៉ូដអាងហែលទឹកបែបឯកជនក្នុងផ្ទះដូចគ្នា។ មហាជនជាច្រើន ក៏បានគេកោតសរសើរដូចៗគ្នាថា ជាអាងហែលទឹកដែលផ្ដល់ភាពកក់ក្ដៅ សាមញ្ញ ប៉ុន្តែមើលទៅប្រណិតនិងបែបអភិជនខ្លាំង ដូចជានៅក្នុងរមណីយដ្ឋាន ឬតាមសណ្ឋាគារល្បីៗ។
ក្រៅពីនោះ ក៏មានតារាល្បីៗជាច្រើនរូប ដែលមានអាងហែលទឹកយ៉ាងស្រស់ស្អាត និងបែបអភិជនខ្លាំង ដូចជា Peggy Srithanya, Tonhom Sakuntala, Naey Chotika, DJ Petchja និងតារាច្រើនទៀតថែមទៀត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រូប ៤ សន្លឹករបស់ Chompoo នៅពីមុខឡានទំនើប ត្រូវមិត្តក្នុងវិស័យសិល្បៈ ចាប់អារម្មណ៍ខ្លាំងបំផុត
ចុចអាន៖រូបថតប៉ុន្មានសន្លឹករបស់ Aum Patcharapa ផ្ទុះការចាប់អារម្មណ៍ខ្លាំងជាងគេ ត្រង់ចង្កេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


