ជីវិតកម្សាន្ដ
ផេនខេក ឆ្លងកាត់រឿងអ្វីខ្លះ មុនឈានដល់ចំណុចនេះ
ទម្រាំមានឈ្មោះបោះសំឡេងមកដល់សព្វថ្ងៃនេះ តើជីវិតតារាភេទទី ៣ ផេនខេក ឆ្លងកាត់ឧបសគ្គ និងរឿងអ្វីខ្លះ?

ផ្ដើមជីវិតពីមនុស្សប្រុសកែភេទទៅជាមនុស្សស្រី ដើម្បីសម្រេចបំណងប្រាថ្នា និងក្ដីស្រមៃខ្លួនឯងឲ្យក្លាយជាមនុស្សស្រី ១០០% ហើយទម្រាំបានក្លាយជាតារាកំប្លែង និងពិធីការិនីដែលគេទទួលស្គាល់ វាពិតជាមិនងាយស្រួលសម្រាប់ ផេនខេក។ ដោយកាលពីអំឡុងឆ្នាំ ២០១២-២០១៣ តារាភេទទី ៣ រូបនេះ បានលិចមុខនៅក្នុងMVខ្លះៗរបស់កញ្ញា ទេព បូព្រឹក្ស ដែលពេលនោះគ្មានអ្នកណាចាប់អារម្មណ៍ ឬស្គាល់ទេ។ ក្រោយមក ផេនខេក ក៏បានចូលបម្រើការងារនៅក្លិបកម្សន្តមួយកន្លែងនៅទីក្រុងភ្នំពេញ ឈ្មោះ GL Club ដោយខ្លួនជាអ្នកសម្ដែង Show ត្រាប់តាមបទចម្រៀងផ្សេងៗ ជាពិសេសនោះការសម្ដែងរឿងកំប្លែង ដោយមានការជ្រោមជ្រែងពី YeYe ជាប្រធានក្រុម។ ដោយសារសមត្ថភាព និងទេពកោសល្យ និងការកំប្លុកកំប្លែង ផេនខេក និងក្រុម ក៏ត្រូវស្ថានីយទូរទស្សន៍ជាច្រើនបានផ្ដល់ឱកាសសម្ដែងតាមកម្មវិធីប្រគំតន្ដ្រីរហូតទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន។




ក្រោយមកសន្ទុះការងារក៏បានចូលមករកតារាភេទទី ៣ រូបនេះជាហូរហែមិនថាការថត MV ការសម្ដែង និងការប្រម៉ូតផលិតផលផ្សេងៗ លើសពីនោះទៅទៀត ផេនខេក ត្រូវបានជ្រើសរើសឲ្យធ្វើជាពិធីការិនីក្នុងកម្មវីធី ឆ្ងាញ់ៗរបស់ប៉ុស្តិ៍ទូរទស្សន៍បាយ័ន ហើយជាភ័ព្វសំណាងមួយកម្រិតទៀតនោះ ផេនខេកក៏បានក្លាយជាពិធីការិនីមួយទៀតនៅកម្មវិធី 3FUN ដែលកម្មវិធីទាំង ២ នោះបាននិងកំពុងទទួលបានការគាំទ្រយ៉ាងជោគជាំពីទស្សនិកជន ដែលធ្វើឲ្យផេនខេកកាន់តែមានកេរ្តិ៍ឈ្មោះខ្លាំង។


គួររំលឹកថា ផេនខេក បានចូលរោងជ័យកាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២២ តែជាអកុសលតារាភេទទី ៣ រូបនេះ ក៏បានប្រកាសចែកផ្លូវគ្នាជាមួយអតីតស្វាមី ក្រោមហេតុផលមានជនទី ៣។ លើសពីនេះទៅទៀត ក៏មានម្ចាស់បំណុលជាច្រើនចេញមុខមកទារ ក្រោយផេនខេកបែកបាក់ស្នេហា ដែលសរុបជាទឹកប្រាក់ គឺ ១៥ ម៉ឺនដុល្លារ ចំណែកមូលហេតុផេនខេកក៏បានបញ្ជាក់ថា គឺដោយការរកស៊ីបរាជ័យ៕


អត្ថបទ៖ ផានិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


