Connect with us

ជីវិតកម្សាន្ដ

បើកកកាយការចាយវាយរបស់អតីតភរិយា Johnny អស់ប្រាក់៧លាន ខ្ទេចគ្មានសល់ មិនចូលមូលនិធិសូម្បី១សេន

បានផុស

នៅ

បណ្ដឹងលែងលះកាលពីឆ្នាំ២០១៦ តារាសម្ដែងអាមេរិកាំង Johnny Depp បានចំណាយប្រាក់ ៧លានដុល្លារបង់ឱ្យ Amber Heard បន្ទាប់ពីសំណុំក្ដីត្រូវកាត់ឱ្យអតីតភរិយាជាអ្នកឈ្នះ។ កាលណោះ Amber បានប្រកាសជាសាធារណៈថា ខ្លួននឹងបរិច្ចាគប្រាក់លែងលះទៅឱ្យអង្គការសប្បុរសធម៌ ប៉ុន្តែធាតុពិតប្រាក់ទាំងអស់មិនបានចូលទៅក្នុងមូលនិធិបស់អង្គការសូម្បី១សេនឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយមក មេធាវីរបស់ Johnny Depp បានរកឃើញភ័ស្តុតាងជាច្រើនបញ្ជាក់ថា ពាក្យសន្យារបស់ Amber កាលពីប៉ុន្មានឆ្នាំមុន សុទ្ធសឹងជាការកុហក ហើយប្រាក់ដ៏សន្ធឹកសន្ធាប់ដែលទទួលបានពីអតីតស្វាមី នាងបានយកទៅចាយវាយហ៊ឺហារលើការធ្វើដំណើរកម្សាន្ត ទទួលទានអាហារលំដាប់ខ្ពស់ និងសម្ភារប្រេនៗមួយចំនួនឯណោះទៅវិញ។

វីឡាប្រណីត

យោងតាមកំណត់ត្រា នៅក្នុងឯកសារដែលដាក់ដោយក្រុមច្បាប់របស់ Amber បង្ហាញថា នាងបានចំណាយប្រាក់ប្រហែល ១សែន២ម៉ឺនដុល្លារក្នុងមួយឆ្នាំ លើការជួលវីឡាដ៏ប្រណីត រស់នៅបែបឯកជន យ៉ាងសុខស្រួលបំផុត។ បន្ទាប់ពីលែងលះពី Johnny តារាស្រីរូបនេះ​រស់នៅ​យ៉ាងស៊ីវិល័យ ដោយចំណាយ​លុយ​មិន​ស្តាយ​អីបន្តិចឡើយ។

អំណោយ និងការធ្វើដំណើរកម្សាន្ត

នៅក្នុងការវិភាគហិរញ្ញវត្ថុលម្អិត Amber Heard បានប្រាប់តុលាការថា នាងចំណាយប្រាក់ប្រហែល ៥ពាន់ដុល្លារក្នុងមួយខែ លើការកម្សាន្តនានា និងទិញអំណោយជូនមិត្តភក្ដិ។ ទន្ទឹមនឹងនោះ គេប៉ាន់ស្មានថា តារាស្រីរូបនេះ រកចំណូលបានត្រឹមតែ ១ម៉ឺនដុល្លារ ក្នុងមួយខែប៉ុណ្ណោះ ប៉ុន្តែនាងហ៊ានចំណាយរហូតដល់ ៦ម៉ឺនដុល្លារ ដើម្បីធ្វើវិស្សមកាលប្រចាំឆ្នាំ។

សម្លៀកបំពាក់ប្រេន

Amber ធ្លាប់​​អះអាង​ថា​ ខ្លួនបាន​ចំណាយ​ប្រាក់យ៉ាងហោច ២ពាន់ដុល្លារ ក្នុង​មួយ​ខែ​លើ​សម្លៀក​បំពាក់ ដែល​នាំ​ឱ្យ​ចំនួន​សរុប​ប្រចាំ​ឆ្នាំ​កើន​ដល់​ជាង ១១ម៉ឺនដុល្លារ។ ទោះបីជានាងធ្លាប់ជាឯកអគ្គរដ្ឋទូតសម្រាប់ម៉ាកល្បីៗដូចជា Guess និង L’Oréal Paris ពិតមែន មិនមានន័យថាគ្រប់សម្លៀកបំពាក់ទាំងអស់នឹងមិនគិតថ្លៃនោះទេ។ ក្រៅពីនោះ Amber ត្រូវចំណាយលើជាងច្នៃ​ម៉ូដ ​និងសាឡនបន្ថែមទៀត។

អាហារថ្លៃៗ

ឯកសាររបស់តុលាការបង្ហាញទៀតថា Amber បានចំណាយប្រាក់ ៤ពាន់ដុល្លារ លើការញ៉ាំអាហារ និងទិញគ្រឿងទេស ជារៀងរាល់ខែ។ នាងក៏បានចំណាយប្រាក់ជាង ៣ពាន់ដុល្លារបន្ថែមទៀតលើអាហារក្រៅផ្ទះផងដែរ។

ការចំណាយផ្សេងៗ

ក្រៅការចំណាយខាងលើ កំណត់ត្រាហិរញ្ញវត្ថុរបស់តារាស្រីរូបនេះក៏បានរាយបញ្ជីចំនួនលុយដែលនាងប្រើសម្រាប់ទិញសម្ភារៈសត្វចិញ្ចឹម បូករួមទាំងការចំណាយទៅលើមន្ត្រីទំនាក់ទំនងសាធារណៈ និងមេធាវីរបស់នាង។

ស្របពេលដែលអតីតស្វាមីត្រូវតស៊ូអស់រយៈពេលជាច្រើនឆ្នាំ ដោយសារតែការចោទប្រកាន់របស់នាង Amber ឯណោះវិញបានរស់នៅដោយសុខស្រួលជាមួយនឹងជីវិតដ៏ប្រណីត ដែលប្រាក់ចំណាយសឹងទាំងអស់ គឺជាប្រាក់បានមកពីការលែងលះ។ ថ្វីត្បិតតែនាងមិនអាចរកចំណូលបានច្រើនពីការសម្ដែងក៏ដោយ ក៏នាងតែងតែចំណាយដោយសេរីទៅលើរបស់ថ្លៃៗ និងប្រណីតបំផុត។

យ៉ាងណាមិញ បណ្ដឹងបរិហាកេរ្តិ៍ចុងក្រោយនេះ Amber បានចាញ់ក្ដីអតីតស្វាមី ដោយតុលាការសម្រេចឱ្យនាងបង់ប្រាក់ជូន Johnny Depp ចំនួន ១៥លានដុល្លារអាមេរិក៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ សំណុំក្ដីបរិហារកេរ្តិ៍ដ៏ល្បីកក្រើក រវាង Johnny និងអតីតភរិយា​ ឈានដល់ទីបញ្ចប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម