ជីវិតកម្សាន្ដ
បាត់មុខយូរឆ្នាំ តារាល្បីឈ្មោះទសវត្សរ៍៨០-៩០ លេចមុខលើទឹកដីប្រទេសកំណើត
អ្នកគាំទ្រនៅកម្ពុជាបានសម្តែងការចាប់អារម្មណ៍ខ្លាំងក្រោយពេលឃើញអតីតតារាសម្តែងស្រីល្បីឈ្មោះរបស់ខ្មែរមួយរូប គឺអ្នកស្រី ចាន់ សេរីរ័ត្ន បង្ហាញវត្តមានមកលេងនៅទឹកដីកំណើតប្រទេសកម្ពុជានាពេលថ្មីៗនេះ។

អ្នកស្រី ចាន់ សេរីរ័ត្ន ត្រូវបានទស្សនិកជនស្គាល់ និងចាំបានថា អ្នកស្រីជាតារាជើងចាស់មួយដួងដែលមានប្រជាប្រិយភាពល្បីល្បាញនាអំឡុងទសវត្សរ៍ឆ្នាំ៨០-៩០។ ប៉ុន្តែបន្ទាប់ពីក្រសោបបានការគាំទ្រមួយសន្ទុះ អ្នកស្រីក៏បាត់វត្តមានពីទីផ្សារសម្តែងដោយគេដឹងថា អ្នកស្រី ចាន់ សេរីរ័ត្ន បានរសាត់ខ្លួនទៅរស់នៅឯក្រៅប្រទេស។

អតីតតារាសម្តែងអ្នកនាង ចាន់ សេរីរ័ត្ន បច្ចុប្បន្នគឺកំពុងប្រើជីវិតរស់នៅយ៉ាងមានសេចក្តីសុខនាទីដីប្រទេសអូស្ត្រាលីខណ:គិតមកទល់ពេលនេះ អ្នកស្រីបានចាកចេញពីវិស័យសិល្បៈខ្មែរប្រមាណជាជិត២០ឆ្នាំមកហើយ។ យ៉ាងណាមិញថ្វីត្បិតអតីតតារាជើងចាស់រួបនេះចេញទៅរស់នៅស្រុកគេយូឆ្នាំហើយក្តី តែអ្នកស្រីនៅតែនឹកអាល័យដល់ប្រទេសកំណើតកម្ពុជាមិនភ្លេចឡើយ។

តួយ៉ាងថ្មីៗនេះ ពោលគឺអំឡុងខែមិថុនាឆ្នាំ២០២២ នេះគេបានប្រទះឃើញអ្នកនាង ចាន់ សេរីរ័ត្ន បានបង្ហាញវត្តមានមកលេងនៅលើទឹកដីស្រុកខ្មែរដែលជាប្រទេសកំណើតខ្លួនយ៉ាងភ្ញាក់ផ្អើល។ ការវិលមកលេងប្រទេសកំណើតលើកនេះដែរ គឺអ្នកនាង ចាន់ សេរីរ័ត្ន មិនត្រឹមតែមកដើរលេងកម្សាន្តនោះទេ តែអ្នកនាងក៏បានជួបជុំញាតិមិត្តធ្វើបុណ្យដោយភាពសប្បាយរីករាយថែមទៀត៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


