Connect with us

ជីវិតកម្សាន្ដ

សុខ រ៉ាស៊ី នៅតែមិនទាន់ទទួលបានយុត្តិធម៌រឿងលុយជាង១ម៉ឺនដុល្លារ

បានផុស

នៅ

បើគិតរហូតមកដល់ពេលនេះ ករណីបណ្តឹងរបស់ពិធីករលោក សុខ រ៉ាស៊ី លើលោក អ៊ិន សុភិន នៅមិនទាន់មានច្រកចេញឬដំណោះស្រាយនៅឡើយទេ ខណ:ដែលពាក្យបណ្តឹងនោះគឺលោក សុខ រ៉ាស៊ី បានដាក់ចូលទៅតុលាការរយ:​ពេលប្រមាណជា១ឆ្នាំមកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារតែហេតុផលស្ងប់ស្ងាត់នេះ ទើបពិធីករល្បីឈ្មោះលោក សុខ រ៉ាស៊ី ជារឿយៗបានចេញមុខស្នើរសុំ និងអំពាវនាវយ៉ាងទទូចដល់ប្រព័ន្ធច្បាប់ឲ្យជួយរកយុត្តិធម៌ និងពន្លឿនរឿងក្តីនេះផង ដើម្បីស្វែងរកយុត្តិធម៌ចំពោះជនរងគ្រោះដូចជារូបលោកផ្ទាល់។ ជាក់ស្តែងនៅលើគណនីហ្វេសប៊ុកលោក សុខ រ៉ាស៊ី បានបង្ហោះជាថ្មីថា មើលភស្តុតាងអោយហើយបងប្អូន ២ឆ្នាំហើយដែលមិនព្រមសងលុយ ហើយយកលុយទៅធ្វើកម្មវិធីផ្សេងយ៉ាងសប្បាយ និងជីវិតហុឺហារ។

ពិធីករលោក សុខ រ៉ាស៊ី បន្តថា “ចំណែកឯខ្ញុំត្រូវស្វិតក្រពះហើយនៅមានជនរងគ្រោះច្រើនទៀតខ្ញុំមិនទាន់បង្ហាញអស់។ឆ្ងល់ថាហេតុអីបានជាមនុស្សធ្វើអាក្រក់បែបនេះគ្មានអ្នកចាត់ការ? លោកអគ្គនាយកបីក្រុមហ៊ុន។ ជាមួយគ្នានេះលោក សុខ រ៉ាស៊ី បានប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះថា ករណីបណ្តឹងរបស់លោកនៅមិនទាន់មានដំណោះស្រាយយុត្តិធម៌ចំពោះលោកទេ។

លោក សុខ រ៉ាស៊ី និយាយទៀតថា កន្លងមកខាងតុលាការធ្លាប់ទុកពេលឲ្យធ្វើការដោះស្រាយ ឬសម្របសម្រួលគ្នានៅក្រៅប្រព័ន្ធតុលាការដែរ ហើយពេលនោះមេធាវីគាត់ (លោក អ៊ិន សុភិន) បានព្យាយាមសម្រុះសម្រួលឲ្យលោកដកពាក្យបណ្តឹងដើម្បីទុកពេលឲ្យលោក អ៊ិន សុភិន រកពេលសងលុយដែរ ប៉ុន្តែជាលទ្ធផលគឺអត់មានដំណោះស្រាយទាល់តែ សោះ។ លោកសង្កត់ធ្ងន់ថា តុលាការគេចេះតែចង់ទុកពេលឲ្យយើងដើម្បីដោះស្រាយគ្នាសិនតាមនិតិវិធី ក៏ប៉ុន្តែគាត់ចេះតែមានចេតនាគេចវេសមិនព្រមសងលុយយើងទេ ដោយទុកពេលអូសក្រឡាឲ្យលោកខាតពេលហើយចំណែកខាងលោក អ៊ិន សុភិន បែរជាយកពេលនិងលុយទាំងនោះទៅធ្វើកម្មវិធីប្រឡងបវរកញ្ញាបញ្ឈឺចិត្តលោកទៅវិញ។

ពិធីករលោក សុខ រ៉ាស៊ី បានបន្ថែមដោយសូមណូមពរទៅខាងក្រសួងដែរថា មនុស្សជាប់ពាក្យបណ្តឹង ធ្វើកម្មវិធីរើសបវរកញ្ញាតំណាងជាតិលោកសុំសំណូមពរអោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈជួយមើលផង។ ខណ:ដែលលោកចាត់ទុកថាជារឿងដែលមិនសាកសមនោះទេ ដែលបណ្តោយឲ្យបុគ្គលដែលជាប់ពាក្យបណ្តឹងរឿងបំណុលបែបនេះអាចធ្វើកម្មវិធីជ្រើសរើសបវរកញ្ញាតំណាងជាតិ។

ដោយឡែកកាលពីកន្លងមកលោក សុខ រ៉ាស៊ី ធ្លាប់បានបញ្ជាក់ហើយថា នៅក្នុងពាក្យបណ្តឹងរបស់លោកដែលដាក់ទៅតុលាការនោះ គឺប្តឹងទាមទារលោក អ៊ិន សុភិន ចំនួន២ចំណុច គឺ១.ប្តឹងទារលុយដែលជំពាក់ថ្លែជួលឆាកចំនួន១៥៧០០​ដុល្លារ និង២.ទាមទារសំណងជំងឺចិត្តចំនួន៤០លានរៀល។

ជុំវិញរឿងរ៉ាវខាងលើនេះ លោក អ៊ិន សុភិន ដែលជាថៅកែមហាហង្ស កម្ពុជាថ្មី មិនទាន់អាចស្វែងរកការបកស្រាយបាននៅឡើយទេ គិតរហូតមកទល់ពេលនេះ ខណ:មហាជនជាច្រើនកំពុងរង់ចាំមើលលទ្ធផលពីតុលាការផងដែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម