ជីវិតកម្សាន្ដ
Kim ឆ្លើយតបពាក្យចចាមអារ៉ាមថានាងធ្វើរហែករ៉ូបតម្លៃជិត ៥លានដុល្លារ
ក្រោយពេលលេចឮពាក្យចចាមអារ៉ាមអំពីការរហែករ៉ូបតម្លៃជិត ៥លានដុល្លារ បន្ទាប់ស្លៀកចូលកម្មវិធីកម្រាលព្រំក្រហម Met Gala ពេលនេះតារាស្រី Kim Kardashian បានចេញមុខមកទម្លាយការពិតហើយ ខណៈអ្នកនាំពាក្យសារមន្ទីរក៏ចេញមកបកស្រាយដូចគ្នា។

តារាបង្ហាញម៉ូដ Kim Kardashian បានធ្វើឱ្យកក្រើកក្នុងកម្មវិធី Met Gala ឆ្នាំនេះ ក្រោយលេចវត្តមានរបស់នាងស្លៀកពាក់រ៉ូបដ៏ល្បីរបស់តារាស្រីទសវត្សរ៍៦០ Marilyn Monroe ដែលម្ចាស់ដើមធ្លាប់ស្លៀកច្រៀងក្នុងកម្មវិធីខួបកំណើតប្រធានាធិបតី John F Kennedy កាលពីឆ្នាំ១៩៦៤។

ថ្មីៗនេះ Kim Kardashian បានចេញមកឆ្លើយតបអំពីបញ្ហាចម្រូងចម្រាស បន្ទាប់ពីរបាយការណ៍លើកឡើងថា នាងបានប្រគល់រ៉ូបដែលមានស្នាមរហែកទៅឱ្យសារមន្ទីរ Ripley’s Believe It Or Not! ។
តារាស្រីវ័យ ៤០ឆ្នាំរូបនេះ និយាយថា ខ្លួនបានថែរ៉ូបយ៉ាងល្អតាំងពីមកដល់ដៃ រហូតប្រគល់ទៅឱ្យសារមន្ទីរវិញ ដោយពេលនោះមានទាំងអ្នកពាក់ស្រោមដៃស្លៀកលើខ្លួននាងទៀតផង។ Kim បន្ថែមថា នាងស្លៀករ៉ូបនោះដោយការគោរពបំផុត ព្រោះវាជារ៉ូបមានអត្ថន័យជ្រាលជ្រៅចំពោះប្រវត្តិសាស្ត្រអាមេរិក។

ស្របពេលជាមួយគ្នាដែរ អ្នកនាំពាក្យរបស់សារមន្ទីរ Ripley’s ថ្លែងកាលពីសប្តាហ៍មុនថា “រាប់ពីពេល Kim Kardashian ចាប់ផ្ដើមស្លៀករ៉ូបចូលរួមកម្មវិធី Met Gala រហូតដល់រ៉ូបត្រឡប់មកវិញ វាស្ថិតក្នុងស្ថានភាពដូចដើមគ្រប់យ៉ាង ពោលគឺពុំមានខូចខាតដូចពាក្យចចាមអារ៉ាមនោះទេ”៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Star
ចុចអាន៖ ប្ដឹងផ្ដល់គ្នា១ឆ្នាំ ពេលនេះ Kim Kardashian ឈ្នះក្ដីជាមួយ Kanye ហើយ
ចុចអាន៖ វត្ថុប្រើប្រាស់របស់តារាល្បីៗ ដាក់ដេញថ្លៃតម្លៃវាល់លាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


