ជីវិតកម្សាន្ដ
ខេមរៈ សិរីមន្ត បរិច្ចាគថវិកា៥០០០ដុល្លារជាមួយលោកជំទាវ ពេជ្រ ច័ន្ទមុន្នី
កំពូលតារាចម្រៀងមានងារជាឧកញ៉ា ខេមរ: សិរីមន្ត បានសម្រេចបរិច្ចាគនូវថវិកាចំនួនុំ ៥០០០ដុល្លារ ដើម្បីចូលរួមកិច្ចការងារមនុស្សធម៌ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ(TYDA)ក្នុងការចុះព្យាបាលជំងឺ និងពិនិត្យសុខភាពមាត់ធ្មេញ ជូនដល់ក្មួយៗសមាជិកានៃសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប។

បើតាមលោក ខេមរ: សិរីមន្ត បានបញ្ជាក់ឲ្យដឹងនៅលើបណ្តាញសង្គមថា ខ្ញុំពិតជាមានក្តីរីករាយណាស់ដែលបានអមដំណើរ និងបានចូលរួមចំណែកមនុស្សធម៌នៅថវិការ៥០០០ដុល្លារជាមួយលោកជំទាវ ពេជ្រ ច័ន្ទមុន្នី ដែលបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ(TYDA)ចុះមកព្យាបាលជំងឺ និងពិនិត្យសុខភាពមាត់ធ្មេញជូនដល់ក្មួយៗសមាជិកានៃសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តសៀមរាប និងអាណាព្យាបាលនៅក្នុងវិទ្យាល័យបន្ទាយស្រី។

តាមរយ:នេះដែរគេឃើញមានអ្នកគាំទ្រ និងទស្សនិកជនព្រមទាំងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនសម្តែងការកោតសរសើរ និងគាំទ្រទង្វើរមនុស្សធម៌របស់កំពូលតារាចម្រៀងលោក ខេមរ: សិរីមន្ត។ នេះពុំមែនទើបជាលើកទី១នោះទេសម្រាប់តារាចម្រៀងលោក ខេមរ: សិរីមន្ត ដែលចូលរួមចំណែកលើកកិច្ចការងារមនុស្សធម៌ជួយសង្គម ខណ:កន្លងមកលោកតែងតែលេចសកម្មភាពនេះជាបន្តបន្ទាប់។

គួរបញ្ជាក់ដែរថា តារាចម្រៀង ខេមរៈ សិរីមន្ត ត្រូវបានមហាជន និងអ្នកគាំទ្រសង្កេតឃើញថា បន្ទាប់ពីជោគជ័យលើការងារសិល្បៈ គឺលោកបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង។ មិនតែប៉ុណ្ណោះនាអំឡុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះលោកក៏បានងាកមកចាប់ជំនួញថ្មីមួយទៀត គឺលើវិស័យអចលនទ្រព្យ ដោយបានធ្វើការអភិវឌ្ឍជាផ្ទះ និងដីឡូតិ៍នៅតំបន់មួយចំនួនជាពិសេសក្នុងខេត្តបន្ទាយមានជ័យ។

តាមរយ:ភាពជោគជ័យទាំងនេះហើយទើបធ្វើឲ្យកំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត អាចមានឱកាសច្រើនដើម្បីចូលរួមក្នុងការងារសង្គមដូចជាការជួយជាថវិកាកសាងសមិទ្ធផលនានាក្នុងខេត្តបន្ទាយមានជ័យ ពិសេសគឺកន្លងមកលោកក៏ធ្លាប់បានចំណាយថវិការផ្ទាល់ខ្លួនរហូតដល់ទៅ២លានដុល្លារក្នុងការកសាងផ្លូវ និងប្រឡាយទឹកជួយសម្រួលប្រ ជាពលរដ្ឋដែលរស់នៅស្រុកម៉ាឡៃ និងការងារមនុស្សធម៌ជាច្រើនទៀត៕
អត្ថបទ៖ ចាន់រ៉ា





-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


