ជីវិតកម្សាន្ដ
ក្រោយសំងំព្យាបាលជាង ១ខែ Justin ប្រកាសវិលមកឆាកតន្ត្រីវិញ នាចុងខែនេះ
ក្រោយសំងំព្យាបាលខ្លួនអស់រយៈពេលជាង ១ខែ ពេលនេះកំពូលតារាចម្រៀងប៉ុប Justin Bieber បានប្រកាសវិលមកឆាកតន្ត្រីវិញ នាចុងខែនេះហើយ។

បន្ទាប់ពីប្រកាសពន្យារពេល និងលុបចោលការប្រគុំតន្រ្តីមួយចំនួន ដោយសារបញ្ហាពិការមុខ ថ្មីៗនេះ Justin Bieber អះអាងថាខ្លួនអាចបន្តដំណើរទេសចរណ៍ Justice World Tour នៅថ្ងៃទី៣១ ខែកក្កដាខាងមុខនេះបាន ដោយសារជំងឺ Ramsay Hunt ដែលលោកទទួលរងកាលពីដើមខែមុន បានធូរស្រាល។

កាលពីខែមិថុនាកន្លងទៅ តារាចម្រៀង Justin រងនូវជំងឺសរសៃប្រសាទលើផ្ទៃមុខដែលបណ្តាលឱ្យមានការពិបាកស្តាប់ ខ្វិនមុខ និស្រលៀងភ្នែក ទើបលោកបង្ខំពន្យារពេលប្រគុំតន្ត្រីរហូតទាល់តែជំងឺជាសះស្បើយ។ ដោយសារមានក្រុមគ្រូពេទ្យជំនាញមើលថែជាប្រចាំ និងមានភរិយាសំណព្វនៅចាំជួយទុក្ខធុរៈ បច្ចុប្បន្នជំងឺរបស់ Justin បានធូរស្រាល និងអាចចេញសម្ដែងបានហើយ។
ក្រៅពីបង្ហាញវត្តមានក្នុងការប្រគុំតន្ត្រីនៅអ៊ីតាលី នាចុងខែនេះ Justin នឹងធ្វើទៅកាន់ប្រទេសអាល្លឺម៉ង់ និងប្រទេសនៅអឺរ៉ុបមួយចំនួនទៀតផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bang
ចុចអាន៖ ផ្អើលអ្នកគាំទ្រ! Justin Bieber ប្រឈមនឹងជំងឺខ្វិន ដោយសារមេរោគមួយប្រភេទ (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


