ជីវិតកម្សាន្ដ
Jessica អតីតសមាជិកក្រុម SNSD អរគុណអ្នកគាំទ្រទាំងទឹកភ្នែក
Jessica ស្រក់ទឹកភ្នែក ខណៈនាងអរគុណអ្នកគាំទ្រចំពោះការស្រលាញ់ និងគាំទ្រនាងគ្មានទីបញ្ចប់ ក្នុងកម្មវិធី ‘Sisters Who Make Waves Season 3′ ជាកម្មវិធីទូរទស្សន៍ របស់ចិន ទោះបីខ្លួនមិនចូលរូមសកម្មភាពជាមួយក្រុម Girls’ Generation សម្រាប់អាល់ប៊ុមថ្មីក៏ដោយ។

អតីតសមាជិកក្រុម SNSD រូបនេះបានអានសំបុត្រដែលនាងសរសេរដោយផ្ទាល់ដៃទៅកាន់អ្នកគាំទ្រ បន្ទាប់ពីការសម្ដែងរួចរាល់។ Jessica បាននិយាយថា “អ្នកតែងតែជាអ្នកគាំទ្ររបស់ខ្ញុំដែលនៅក្បែរខ្ញុំតាំងពីដើមមក។មិនត្រឹមតែអ្នកទាំងគ្នាបានជួយខ្ញុំឲ្យមកដល់ទីនេះទេ ប៉ុន្តែអ្នកទាំងគ្នាក៏បានបង្រៀនខ្ញុំ ពីអ្វីដែលជាក្ដីស្រលាញ់ និងការលះបង់ដោយគ្មានលក្ខខណ្ឌផងដែរ។

នាងបានបន្តថា “អ្នកទាំងគ្នាមិនដែលចាកចេញពីខ្ញុំ សូម្បីតែពេលមានរឿងអាក្រក់សម្រាប់ខ្ញុំ និងមិនភ្លេចការស្រឡាញ់ និងការគាំទ្រដែលខ្ញុំទទួលពីគ្រប់ទីកន្លែងនៅជុំវិញពិភពលោក។ មានពេលខ្លះដែលខ្ញុំចង់បោះបង់ខ្លួនឯង ប៉ុន្តែអ្នកទាំងគ្នាបានបញ្ឈប់ខ្ញុំ។ ខ្ញុំមិនសមនឹងទទួលបានការស្រលាញ់ និងការគាំទ្រពីអ្នកទាំងគ្នានោះទេ ប៉ុន្តែអរគុណដែលអ្នកបានការពារខ្ញុំពីគ្រោះថ្នាក់ទាំងអស់ក្នុងពិភពសិល្បៈនេះ ខ្ញុំពិតជាស្រឡាញ់អ្នក”។
ជាចុងក្រោយតារា K-pop រូបនេះបានបន្ថែមថា“វាពិបាកក្នុងការដាក់ពាក្យដឹងគុណ និង ក្តីស្រលាញ់របស់ខ្ញុំ ប៉ុន្តែខ្ញុំពិតជាចង់នៅតែប្រាប់ពួកគេពីអារម្មណ៍របស់ខ្ញុំនៅពេលនេះ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះអ្នកគ្រប់គ្នា ហើយខ្ញុំសង្ឃឹមថានឹងមានថ្ងៃជាច្រើនទៀតដែលយើងអាចដើរក្បែរគ្នាបាន។ ខ្ញុំសប្បាយចិត្តណាស់ដែលខ្ញុំមកដល់ពេលនេះ”។

គួរបញ្ជាក់ថាJessica បានបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាសមាជិកក្រុម Girls’ Generation ក្នុងឆ្នាំ ២០០៧ បន្ទាប់មកបានចាកចេញពីក្រុមនៅឆ្នាំ ២០១៤ ។ចាប់តាំងពីនាងចាកចេញមក នាង បានចេញបទចម្រៀងទោល បើកម៉ាកយីហោសំលៀកបំពាក់ប្រណីតផ្ទាល់ខ្លួន បើកភោជនីយដ្ឋាន សរសេរសៀវភៅជាដើម៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖អ្នកគាំទ្រសរសើរតារាសម្ដែងកូរ៉េ ១០ រូប ដើរតួជាអ្នកនយោបាយក្នុងភាពយន្តដូចពិតៗ
ចុចអាន៖ធ្លាយចចាមអារ៉ាម Jimin សមាជិក BTS ណាត់ជួបតារាសម្ដែងស្រីល្បីមួយរូប
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


