ជីវិតកម្សាន្ដ
ត្រឹម ៤ ម៉ោង សំបុត្រប្រគំតន្រី្ត SKULL TOUR របស់ វណ្ណដា ៣ពាន់សន្លឹក លក់អស់គ្មានសល់នៅភ្នំពេញ
តារាចម្រៀងនិងរ៉េប វណ្ណដា បានប្រកាសមុននេះបន្តិចថា សំបុត្រប្រភេទ Early Bird ចំនួន ៣,០០០ សន្លឹកនៃការប្រគំតន្រ្ដី SKULL TOUR នៅភ្នំពេញ ត្រូវបានលក់អស់ក្នុងរយៈពេល ៤ ម៉ោង ប៉ុណ្ណោះ។

ទន្ទឹមនោះ តារារ៉េប វណ្ណដា បានសរសេរសំណេរយ៉ាងវែងអន្លាយថ្លែងអំណរគុណដល់អ្នកគាំទ្រខ្លួនថា ” ៣០០០ សំបុត្រ (Early Bird) នៃការប្រគំតន្រ្ដី SKULL TOUR នៅភ្នំពេញ ត្រូវបានលក់អស់ក្នុងរយៈពេល ៤ ម៉ោង អរគុណអ្នកទាំងអស់គ្នា ជាពិសេសសម្រាប់ការគាំទ្រ ជួបគ្នានៅភ្នំពេញនាថ្ងៃទី ១៧ ខែកញ្ញា ខាងមុខនេះ!

ជាមួយគ្នានេះដែរ លោកក៏បន្ថែមក្រោមសំណេរនោះថា សម្រាប់អ្នកមិនទាន់បានធ្វើការជាវសំបុត្រ សូមកុំទាន់បារម្ភពួកយើងនៅមានសំបុត្រសម្រាប់ ខេត្ដបាត់ដំបង សៀមរាប កំពង់ចាម និង ព្រះសីហនុ ទៀត សម្រាប់សំបុត្រ Regular នៅភ្នំពេញ ពួកយើងនឹងធ្វើការប្រកាសដំណឹងនាពេលឆាប់ៗនេះ!!

គួរបញ្ជាក់ផងដែរថា ការប្រគំតន្ត្រីរបស់តារារ៉េបរូបនេះបានប្រកាសធ្វើឡើងកាលពីម្សិលមិញប៉ុណ្ណោះ។ ខណៈតម្លៃសំបុត្រតាមខេត្តដូចជាបាត់ដំបង សៀមរាប កំពង់ចាម ព្រះសីហនុត្រឹម៣ ម៉ឺនរៀល។ ចំណែកឯភ្នំពេញ (Early Bird) ៦ម៉ឺនរៀល (លក់អស់គ្មានសល់) និង ៨ ម៉ឺនរៀល (Regular) ថែមទាំងមានការចូលរួមពីភ្ញៀវកិត្តិយសពិសេសៗ ទៀតផង៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖“ផ្ទះកណ្ដាលបឹង” វគ្គ២ ចេញវីដេអូ Book Trailer មិនបានប៉ុន្មាន អ្នកគាំទ្រទទូចចង់ឲ្យមានជា ភាពយន្ត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


