ជីវិតកម្សាន្ដ
គ្រប់គ្នាព្រួយបារម្ភឪពុក Pinky គ្មានអ្នកមើលថែ ក្រោយសភាពជំងឺ កាន់តែធ្ងន់ធ្ងរទៅ
អ្នកប្រើបណ្ដាញសង្គមជាច្រើន ហាក់ព្រួយបារម្ភយ៉ាងខ្លាំងលើឪពុករបស់ Pinky ដែលធ្លាក់ខ្លួនឈឺធ្ងន់ ហើយគ្មានអ្នកមើលថែ បន្ទាប់ពីតារាស្រីរូបនេះ ជាមួយម្តាយនិងបងប្រុស កំពុងស្ថិតក្នុងពន្ធនាគារ។

នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមមួយ Pinky បានផ្ដល់កិច្ចសម្ភាសន៍ និងរំលឹកឡើងវិញនៅឆ្នាំ ២០១៧ ថា បន្ទាប់ពីនាងបានបែកគ្នាពីស្វាមីកាលពីពេលថ្មីៗនោះ ឪពុករបស់នាងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារតែគាត់មានជំងឺធ្ងន់ធ្ងរ។ Pinky បានបើកចំហនៅពេលនោះថា ឪពុកនាងឈ្មោះ Saman Chaiyadej មានអាយុ ៨០ ឆ្នាំបានទទួលការវះកាត់ភ្លាមៗ ដោយបើកពោះនិងត្រូវធ្វើប្រតិបត្តិការ ២ ដងក្នុងពេលតែមួយ ជាមួយនឹងជំងឺ ២ គឺសរសៃឈាមបេះដូង និងសរសៃឈាមអាកទែរ ហើយការព្យាបាលត្រូចចំណាយដល់ទៅដល់ ៧ ខ្ទង់ឯណោះ។

លើសពីនេះ នាងបានបន្ថែមទៀតថា ឪពុកនាងត្រូវលេបថ្នាំតាមវេជ្ជបញ្ជា ហើយហាមគាត់មិនឲ្យធ្វើការធ្ងន់។ ប៉ុន្តែឪពុកនាងជាមនុស្សសកម្ម ចង់ដើរច្រើន ដើម្បីឲ្យមុខរបួសឆាប់ជាសះស្បើយ។ គ្រូពេទ្យបានប្រាប់នាងថា ឲ្យធ្វើការវះកាត់ម្ដងទៀត ដោយសារឪពុកមានមានសរសៃក្នុងក្រពះ អាចនឹងដាច់ក្នុងរយៈពេលពីរបីម៉ោង វាខូចហើយវិនាទីនោះអាចនឹងបាត់ទៅវិញ ដោយសារតែសរសៃឈាមរីកធំផងដែរ។


យ៉ាងណាមិញ គិតមកដល់ពេលនេះ ឪពុករបស់តារាសម្ដែង Pinky ពុំមានអ្នកណានៅមើលថែទាំគាត់ សូម្បីតែម្នាក់។ក្នុងនោះ ក៏ឮដំណឹងថាសភាពរបស់គាត់កាន់តែទ្រុឌទ្រោមទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ ចំណែកអ្នកគាំទ្រជាច្រើន កំពុងសំដែងការព្រួយបារម្ភពីសុខភាពរបស់គាត់ ជាខ្លាំងដូចគ្នា។

គួររំលឹកដែរថា តារាសម្ដែងស្រី Pinky និងក្រុមគ្រួសារ បានជាប់ពាក់ព័ន្ធជាមួយករណីចែករំលែកខ្សែសង្វាក់ Forex-3D ចាប់តាំងពីថ្ងៃទី ១៨ ខែសីហា មកម្ល៉េះ។ ភ្លាមៗនោះដែរ នាងនិងម្ដាយរួមទាំងបងប្រុស ត្រូវបានប៉ូលីសបញ្ចូនចូលគុក ដោយមិនអាចសុំសិទ្ធឲ្យនៅក្រៅឃុំបានឡើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តួឯកស្រីក្នុងរឿង “ព្រះម៉ែនាគី” បង្អួតឈុតប៊ីគីនី ពីទឹកដីកូរ៉េខាងត្បូង
ចុចអាន៖អ្នកគាំទ្របារម្ភ ក្រោយភរិយា Weir ជ្រមុជទឹកដល់បាតសមុទ្រ ទាំងដែលមានផ្ទៃពោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


