ជីវិតកម្សាន្ដ
តារាចម្រៀង Ray J ចោទម្តាយ Kim Kardashian និយាយកុហករឿងអាស្រូវផ្លូវភេទកាលពី ១៥ ឆ្នាំមុន
តារាចម្រៀង Ray J បាន Live នៅលើគណនី IG របស់លោកចោទប្រកាន់ម្តាយ Kim Kardashian ថា និយាយកុហកជុំវិញរឿងអាស្រូវវីដេអូសិចរបស់គាត់ជាមួយ Kim Kardashian កាលពីឆ្នាំ២០០៧ ក្រោយពីចូលរូមកម្មវិធី The Late Late Show With James Corden ។

នៅក្នុងកម្មវិធីដែលចូលរួមដោយលោកស្រី Kris Jenner ម្ដាយរបស់ Kim Kardashian ជាមួយកូនស្រីរបស់គាត់ឈ្មោះ Kylie Jenner, លោកស្រី Kris ត្រូវបានគេសួរថា “តើអ្នកបានជួយ Kim Kardashian ក្នុងការបញ្ចេញវីដេអូសិចរបស់នាងទេ? ” ។ ភ្លាមៗនោះម្ដាយរបស់ Kim Kardashian ឆ្លើយថា លោកស្រីមិនបានចូលរួមក្នុងរឿងអាស្រូវនេះនោះទេ ។
បន្ថែមពីនេះតារាចម្រៀង Ray J ក៏បាន Live បកស្រាយនៅលើគណនី IG របស់លោកដោយអះអាងថា រូបគេបានថតវីដេអូសិចចំនួន ៣ ជាមួយ Kim Kardashian ហើយវីដេអូនីមួយៗថតនៅកន្លែងផ្សេងគ្នា ។
បន្ទាប់មកលោកស្រី Kris បានជ្រើសរើសយកវីដេអូល្អបំផុតមួយ ហើយវាជាការរៀបចំដោយលោកស្រី Kris ដើម្បីជួយឲ្យកូនស្រីរបស់គាត់ល្បីល្បាញ ។ ស្របពេលជាមួយគ្នានេះ Ray J ក៏បានបង្ហាញកិច្ចសន្យាជាមួយ Kim Kardashian និងអ្នកចែកចាយវីដេអូននេះផងដែរ។

គូររម្លឹកថា នេះមិនមែនជាលើកទីមួយទេដែលលោក Ray J ធ្វើការចោទប្រកាន់បែបនេះ ខណៈពីមុនមក តារាចម្រៀងរូបនេះក៏បានអះអាងដែរថា វីដេអូសិចរបស់លោកបានចូលក្នុងរឿង Keeping Up With The Kardashians ហើយកាលពីដើមឆ្នាំនេះលោកបានប្រាប់កាសែត DailyMail ថា វីដេអូនេះគឺជា “កិច្ចព្រមព្រៀង និងភាពជាដៃគូររបស់គាត់វាងជាមួយលោក Kris Jenner និង Kim Kardashian” ៕
ប្រែសម្រួល៖ នាងតូច
ចុចអាន៖Charlie Puth បង្ហោះរូបថតអាក្រាតកាយផ្សព្វផ្សាយអាល់ប៊ុមថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


