ជីវិតកម្សាន្ដ
Mai Davika ទម្លាយតម្លៃហាងកាហ្វេផ្ទាល់ខ្លួន ចាប់ពីបើកដំបូង រហូតដល់ក្លាយជាវិមាន
ក្រៅពីមានរូបសម្រស់ស្រស់ស្អាត និងមានទេពកោសល្យក្នុងវិស័យសិល្បៈ Mai Davika ក៏ជាម្ចាស់ហាងកាហ្វេមួយឈ្មោះថា Missstar ខណៈនាងបានទម្លាយពីតម្លៃ ចាប់តាំងពីបើកដំបូង រហូតដល់ក្លាយជាវិមាន។


ជាមួយគ្នានេះដែរ អាជីវកម្មហាងកាហ្វេ Missstar ក៏ត្រូវបានគេដឹងថា នាងបានតាំងចិត្តធ្វើនិងស្រលាញ់ជាខ្លាំង។ បន្ទាប់ពីនាងខិតខំធ្វើ តាំងពីតូច រហូតដល់ធំស្កឹមស្កៃដូចវិមានមកដល់ពេលនេះ។

ដោយឡែក កាលពីពេលថ្មីនេះ តារាសម្ដែង Mai Davika បានធ្វើវីដេអូឃ្លីបមួយបង្ហោះលើ Channel ផ្ទាល់ខ្លួនដោយដាក់ចំណងជើងថា “ទស្សនាព្រះរាជាណាចក្រ ២០០លានបាត (៥លានដុល្លារ)! ហាងកាហ្វេ Misstar cafeរបស់ Davika។”



នៅក្នុងវីដេអូឃ្លិបនោះ ស្ត្រីជំនួញដែលជាម្ចាស់ហាងកាហ្វេរូបនេះ បាននិយាយថា បើកបាន៧-៨ឆ្នាំ ហើយនាងមានមោទនភាពខ្លាំង។ ព្រោះហាងនេះ ចាប់ផ្តើមពីដំបូង សូម្បីតែឡូហ្គោរបស់ហាងក៏បានវិនិយោគលើការរចនាខ្លួនឯងដែរ។ ដែលបរិយាកាសខាងក្នុង ពោរពេញដោយភាពប្រណីត តុបតែងតាមបែបអឺរ៉ុប និងមុំដើម្បីថតរូបផ្សេងៗ ក្នុងនោះក៏មានកន្លែងរៀបអាពាហ៍ពិពាហ៍ទាំងក្នុងសាល និងខាងក្រៅសម្រាប់អ្នកគាំទ្រ បានទស្សនាផងដែរ។




យ៉ាងណាមិញ នៅពេលគេសួរថា ហាងកាហ្វេ Missstar បានទទួលដំណឹងថា ចាប់តាំងពីបើកដំណើរការដំបូងមកទល់បច្ចុប្បន្ន តើពិតជាចំណាយអស់ប្រាក់២០០លានបាតពិតឬអត់ នាងបានឆ្លើយថា កើនឡើងជាបណ្តើរៗ ដោយចាប់ផ្ដើមពីតាំងពីដីមួយឡូត៍ រហូតដល់ម្ដាយរបស់នាងទិញដីដែលនៅជិតៗនោះបន្ថែម ដើម្បីពង្រីកហាងឲ្យកាន់តែធំឡើងទៅ។ ទន្ទឹមនោះ នៅពេលដែលវិនិយោគ នាងធ្វើវាដោយអស់ពីចិត្ត ហើយចង់ឲ្យអតិថិជនមកកំសាន្តអារម្មណ៍ដូចជានៅផ្ទះរបស់ខ្លួនដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Mai Davika បញ្ចេញរូបគូស្នេហ៍ អបអរថ្ងៃកំណើតមិត្តប្រុសឈានចូលវ័យ ៣៩ ឆ្នាំ
ចុចអាន៖YaYa ញ៉ាំអាហារជាមួយគូស្នេហ៍ អ្នកគាំទ្រផ្ដោតលើឈុតរបស់នាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


