ជីវិតកម្សាន្ដ
សុខ ពិសី ស្ទើរមិនជឿថា ខ្លួនឯងអាចធ្វើបាន និងទទួលការសរសើរពីអ្នកគាំទ្រ ក្នុងចម្រៀង ១ បទ
កញ្ញា សុខ ពិសី មកទល់បច្ចុប្បន្នត្រូវបានគេចាត់ទុកថា នាងជាកំពូលតារាចម្រៀងសំនៀងផ្អែម ដែលរក្សាបានការគាំទ្រ និងមានប្រជាប្រិយភាពមិនចេះថមថយ។ ម្យ៉ាងទៀត ពិសី ថ្វីត្បិតនាងមានវ័យកាន់តែជ្រេបន្តិចមែនប៉ុន្តែគេនៅគិតថាកញ្ញា សុខ ពិសី ជារាជិនីសម្រស់ដែលស្រស់ស្អាតខ្លាំង។

ដោយឡែកបើចាប់អារម្មណ៍កាលពីថ្មីៗនេះ កញ្ញា សុខ ពិសី ក៏បានសាងប្រជាប្រិយភាព និងទទួលបានការកោតសរសើរច្រើនបន្ថែមទៀត ក្រោយពេលនាងបានបង្ហើរសំនៀងតាមរយៈចម្រៀងមួយបទក្រោមចំណងជើងថា«ស្ពានសាងស្នេហ៍»នៅក្នុងកម្មវិធីមួយ ដោយប្រើទឹកដមសមឡេងដ៏ផ្អែមពីរោះលន្លង់លន្លោចស្ដាប់ហើយជក់ចិត្តគ្រប់គ្នាតែម្ដង។

ត្រង់ចំណុចនេះហើយ ទើបធ្វើឲ្យសាមីខ្លួន កញ្ញា សុខ ពិសី បង្ហាញការសប្បាយចិត្ត និងរំភើបខ្លាំង ដោយហេតុថា ដំបូងឡើយនាងគិតថាខ្លួនប្រហែលជាមិនអាចធ្វើបានល្អទេ ព្រោះនាងជាអ្នកចម្រៀងសម័យ។ កញ្ញា សុខ ពិសី បានបង្ហោះសារភ្ជាប់ការសរសើរពីអ្នកគាំទ្រថា ជម្រាបតាមត្រង់ដំបូងខ្ញុំគ្មានជំនឿចិត្តថា ខ្ញុំនឹងធ្វើបានទាល់តែសោះ ព្រោះនាងខ្ញុំជាតារាចម្រៀងសម័យដូចច្នេះការបកស្រាយក៏មិនល្អឥតខ្ចោះ។

កញ្ញា សុខ ពិសី បញ្ជាក់ថា ភាពភ័យភាពបារម្ភ ត្រូវបានរំសាយក្រោយបានឃើញCommentsលើក ទឹកចិត្តរបស់បងប្អូនទាំងអស់គ្នា។ អរគុណគ្រប់យ៉ាងគោរពស្រលាញ់បងប្អូនទាំងអស់គ្នាពេញបេះដូងរបស់នាងខ្ញុំ។ សូមជម្រាបថា កញ្ញា សុខ ពិសី សព្វថ្ងៃនៅតែរក្សាបានសន្ទុះនៃការគាំទ្រ និងមានទីផ្សារចម្រៀងខ្លាំង មិនចាញ់មិត្តភក្តិរួមជំនាន់ឡើង ខណៈរូបសម្ផស្ស សុខ ពិសី គឺរក្សាបានភាពស្រស់ស្អាត និងមានរាងតូចច្រឡឹងគួរឲ្យស្រលាញ់៕



អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


