ជីវិតកម្សាន្ដ
អតីតមិត្តប្រុស Goo Hara នឹងបង់ប្រាក់រាប់ម៉ឺនដុល្លារសងជំងឺចិត្តចំពោះការស្លាប់របស់នាង
តុលាការកំពូលកូរ៉េខាងត្បូងបានបញ្ជាឲ្យលោក Choi Jong Bum អតីតមិត្តប្រុសរបស់តារាចម្រៀង Goo Hara បង់ប្រាក់ផាកពិន័យចំនួន ៧៨ លានវ៉ុន (ប្រហែល ៥៤,៧០០ ដុល្លារអាមេរិក) ដល់គ្រួសារ Goo Hara សម្រាប់ការសងជំងឺចិត្ត ។

យោងតាមផ្លូវច្បាប់កាលពីថ្ងៃទី ១២ ខែតុលា លោកចៅក្រម Park Min បានចេញសវនាការចុងក្រោយនៃរឿងក្តីនេះ ដោយចោទ Choi Jong Bum ថាបានធ្វើបាបរាងកាយ និងបង្កការគម្រាមកំហែងដល់ Goo Hara ឲ្យមានជំងឺផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ទើបឈានដល់ការសម្រេចចិត្តសម្លាប់ខ្លួនឯងបែបនេះ ។
បន្ថែមពីលើនេះទៀត តុលាការក៏បានបញ្ចេញភស្តុតាងដែរថា លោក Choi Jong Bum បានគំរាមកំហែងនាង Goo Hara ដោយនិយាយថា រូបគេនឹងបញ្ចេញវីដេអូផ្លូវភេទដែលបានថត ដើម្បីកុំឲ្យនាងបន្តសកម្មភាពនៅក្នុងឧស្សាហកម្មកម្សាន្តទៀតតាមរយៈវីដេអូសិចនេះ” ។

គួររម្លឹកថា តុលាការធ្លាប់បានកាត់ទោសលោក Choi Jong Bum ម្តងរួចទៅហើយកាលពីកាលពីខែតុលា ឆ្នាំ ២០២០ ឲ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ ក្រោយពីប៉ូលិសបានរកឃើញភស្តុតាងដូចជា រូបថត និងវីដេអូអាសអាភាសដែលលោកថតទុកដោយគ្មានការព្រមព្រៀងពី Goo Hara ៕
ប្រែសម្រួលដោយ ៖ នាងតូច
ចុចអាន៖តួស្រីរឿង “Squid Game” ក្លាយជាតារាអាស៊ីតែមួយគត់ ស្ថិតក្នុងចំណោមស្រីស្អាតបំផុតលើពិភពលោក
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


