ជីវិតកម្សាន្ដ
Jimin និង J-Hope បរិច្ចាគប្រាក់ ១០០លានវ៉ុន ជួយកុមាររងគ្រោះនៅតួកគី-ស៊ីរី
យោងតាមការផ្សព្វផ្សាយរបស់អង្គការ UNICEF កូរ៉េខាងត្បូង នៅថ្ងៃទី ១៥ ខែកុម្ភៈ បានឱ្យដឹងថា Jimin និង J-Hope សមាជិកក្រុម BTS បានបរិច្ចាគប្រាក់ផ្ទាល់ខ្លួន ១០០លានវ៉ុន (ប្រហែល ៧៨,៦០០ដុល្លារអាមេរិក) ជួយដល់កុមាររងផលប៉ះពាល់ដោយសារគ្រោះរញ្ជួយដីនៅប្រទេសតួកគី និងស៊ីរី។

នេះមិនមែនជាលើកទីមួយទេដែលសមាជិកក្រុម BTS បានធ្វើបរិច្ចាគប្រាក់ជួយដល់សង្គម និងសកម្មភាពមនុស្សធម៌នៅទូទាំងពិភពលោក ខណៈកាលពីឆ្នាំ២០១៨កន្លងទៅ J-Hope ធ្លាប់បរិច្ចាគជួយជនរងគ្រោះក្នុងហេតុការណ៍គ្រោះមហន្តរាយនៅក្នុងប្រទេសកូរ៉េខាងត្បូង និងតំបន់ផ្សេងទៀតនៃពិភពលោកផងដែរ។
ចំណែកឯ Jimin វិញក៏មានកំណត់ត្រាជួយដល់ជនក្រីក្រតាមរយៈការបរិច្ចាគមូលនិធិដល់អង្គការក្នុងស្រុក និងអង្គការពិភពលោកមួយចំនួន។

បន្ទាប់ពីចូលរួមបរិច្ចាគទៅដល់ជនរងគ្រោះនៅតួកគី-ស៊ីរី J-Hope បាននិយាយថា “ខ្ញុំសង្ឃឹមថាប្រាក់នេះអាចផ្តល់ជំនួយ និងក្តីសង្ឃឹមដល់កុមារដែលរងគ្រោះដោយសារការរញ្ជួយដី ក្នុងគ្រាអាសន្ននេះ”។ រីឯ Jimin និយាយស្រដៀងគ្នាដែរថា “ខ្ញុំសង្ឃឹមថា ជំនួយរបស់ខ្ញុំនឹងអាចជួយដល់កុមារដែលរងផលប៉ះពាល់ដោយសារគ្រោះរញ្ជួយដី” ។

ក្រោយទទួលបានការបរិច្ចាគ អគ្គលេខាធិការ UNICEF កូរ៉េខាងត្បូង លោក Lee Ki Chul បានថ្លែងអំណរគុណដល់សមាជិក BTS សម្រាប់ជំនួយឧបត្ថម្ភ និងការជួយផ្សព្វផ្សាយក្តីស្រឡាញ់ ក្តីសង្ឃឹម និងឥទ្ធិពលវិជ្ជមានទៅកាន់ពិភពលោក៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ មនុស្សពិសេស ៥រូប មានសំណាង បាន Jennie ធ្វើនំសូកូឡាផ្ទាល់ដៃ ជូនថ្ងៃ Valentine
ចុចអាន៖ Jimin សមាជិកក្រុម BTS ប្រកាសចេញអាល់ប៊ុម ទោលដំបូងនៅខែក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


