ជីវិតកម្សាន្ដ
Fan Bingbing ត្រលប់មកម្ដងនេះ កាន់តែស្រស់ស្អាតលើសមុន
តារាសម្ដែងចិន Fan Bingbing បានបង្ហាញមុខក្នុងប្រព័ន្ធផ្សព្វផ្សាយ ដោយដើរលើកម្រាលព្រំក្រហមយ៉ាងជឿជាក់ ក្រោយបាត់មុខដល់ទៅជាង៥ឆ្នាំពីវិស័យភាពយន្ត ដោយសារតែរឿងអាស្រូវគេចពន្ធកាលកន្លងមក។

ថ្វីបើបាត់មុខពីវិស័យសម្ដែងដល់ជាង៥ឆ្នាំពិតមែន តែយ៉ាងណានៅពេលដែលសម្ដែងចិនរូបនេះបានដើរលើកម្រាលព្រំក្រហម សម្រស់របស់នាងបានបង្កើតចំណាប់អារម្មណ៍ដល់អ្នកគាំទ្រជុំវិញពិភពលោក និងក្លាយជាប្រធានបទនៃព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលនៅក្នុងឧស្សាហកម្មនេះផងដែរ។

តារាចិន Fan Bingbing បានជ្រើសរើសឈុតយ៉ាងសាមញ្ញដែលមានយីហោ Christopher Bu បើទោះបាត់មុខពីប្រព័ន្ធផ្សព្វផ្សាយ៥ឆ្នាំក៏ពិតមែន ប៉ុន្តែសម្រស់របស់នាងនៅតែស្រស់ស្អាតមិនប្រែប្រួលទៅណាសូម្បីតែបន្តិច។ ដែលនេះបញ្ចាក់បានថា នាងពូកែមើលថែសម្រស់បានយ៉ាងល្អប្រសើរ ទោះកំពុងស្ថិតក្នុងសំពាធក្ដី។

សូមជម្រាបដែរថា Fan Bingbing បានបង្ហាញខ្លួននៅក្នុងមហោស្រពភាពយន្តអន្តរជាតិទីក្រុងប៊ែកឡាំងលើកទី ៧៣ ជាមួយនឹងខ្សែភាពយន្តរឿង ‘Green Night’ ជាការសម្ដែងរួមគ្នាជាមួយតារាកូរ៉េខាងត្បូង Lee Joo Young ដែលត្រូវបានគេស្គាល់ច្រើនតាមរយៈតួសម្ដែងរបស់នាងជា ‘Ma Hyun Yi’ ក្នុងរឿង “Itaewon Class”៕







ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Fan Bingbing ទម្លាយការពិត ក្រោយបាត់ខ្លួនពីវិស័យសិល្បៈជាង ៥ ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


