ជីវិតកម្សាន្ដ
លោក Ryuichi Sakamoto តន្ត្រីករអេឡិចត្រូនិកជប៉ុនដ៏ល្បី ទទួលមរណភាពនៅអាយុ ៧១ ឆ្នាំ
លោក Ryuichi Sakamoto គឺជាអ្នកនិពន្ធ និងផលិតករជនជាតិជប៉ុនដ៏ល្បីល្បាញដែលទទួលបានការគាំទ្រយ៉ាងច្រើនចំពោះតន្ត្រីរបស់គាត់ លើសពីនេះលោក Ryuichi ថែមទាំងធ្លាប់ឈ្នះពានរង្វាន់ Oscars, Grammy និង Bafta ទៀតផង ។

ក្រុមការងារគាត់បានបញ្ជាក់ថា Ryuichi ស្លាប់កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២៣ នៅអាយុ ៧១ ឆ្នាំ ដោយសារជំងឺមហារីកបានរើឡើងជាលើកទីពីរក្នុងឆ្នាំ ២០២១ ។
គាត់មិនត្រឹមតែជាតន្ត្រីករដ៏ល្បីរបស់ជប៉ុនទេ លោក Ryuichi ក៏ជាតារាសម្ដែងដែលមានស្នាដៃជាច្រើនផងដែរក្នុងចន្លោះឆ្នាំ ១៩០០ ដូចជារឿង Merry Christmas, Mr Lawrence, The Last Emperor, និង Last emperor of China ។ ចំណែកស្នាដៃនិពន្ធវិញ គឺជាកិច្ចខិតខំប្រឹងប្រែងយកគំរូតាមក្រុមតន្ត្រី The Beatles និងលោក Debussy តាំងពីខ្លួនមានអាយុ ១០ ឆ្នាំមកម្ល៉េះ ។

ដល់ឆ្នាំ ១៩៧៨ គាត់បានបង្កើតក្រុមតន្ត្រីជាមួយ Harumi Hosono និង Yukihiro Takahashi ឈ្មោះ YMO (Yellow Magic Orchestra) ស្នាដៃរបស់ពួកគេសាយភាយយ៉ាងខ្លាំងទៅលើបច្ចេកវិទ្យា-ប៉ុប និង ហ៊ីប-ហប ។
ក្រៅពីការងារសិល្បៈគាត់ក៏ល្បីល្បាញក្នុងនាមជាអ្នកធ្វើយុទ្ធនាការការពារបរិស្ថាន បន្ទាប់ពីការរលាយនុយក្លេអ៊ែរ Fukushima ឆ្នាំ ២០១១ ដូចគ្នា ៕
ចុចអាន ៖ កូនប្រុសស្ថាបនិក Toyota លោក Shoichiro Toyoda ទទួលមរណភាពនៅអាយុ ៩៧ ឆ្នាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


