ជីវិតកម្សាន្ដ
G-Devid ចេញមកនិយាយភ្លាមៗ ក្រោយផ្ទុះបទ”ចុមអាអូនអត់ដេក” ត្រូវលុបចេញពីយូធូប
អ្នកគាំទ្រ និងប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលគ្រប់គ្នា បន្ទាប់ពីផ្ទុះព័ត៌មានថា បទ”ចុមអាអូនអត់ដេក” របស់តារារ៉េប លោក ងួន ចាន់ដេវីត ហៅ G-Devid ត្រូវលុបចេញពី Youtube ដោយសង្ស័យពាក់ព័ន្ធកម្មសិទ្ធិបញ្ញាបទដើម(Copyright)។

បន្ទាប់ពីមានដំណឹងដ៏រសើបនេះនៅរសៀលថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៣ នេះ តារាចម្រៀងលោក G-Devith បានចេញមកឆ្លើយតបដូច្នេះថា «បើជ្រុលជា Send link ទៅគេហើយ Send ឲ្យគ្រប់ link ផងកុំ Send តែមួយ។ បញ្ហានេះបានកើត ព្រោះគេ Strike ទៅលើ Loops ចម្លែកចិត្តត្រង់ថា ការ report នេះ គឺមិនមែនតាមរយៈ Ai scan នោះទេ ,សម្រាប់ link ផ្សេងទៀតដំណើរការធម្មតា»។

លោក G-Devith បាននិយាយបន្តថា «ខ្ញុំនៅតែញញឹមបាន ព្រោះថាខ្ញុំមិនបានលើកទាំងដុលមកទេ គ្រាន់តែមានផ្នែកមួយជា Loops ណាមួយបញ្ហានេះមិនមែនមានតែខ្ញុំទេដែលធ្លាប់ជួប។ គ្រាន់តែដើម្បីបង្វែរសាច់រឿងសោះណ៎ ទៅដុកឲ្យគេចាប់ Dinosaur ដាក់ទ្រុងអីណា ភ័យអើយភ័យ។ ( បើសម្រាប់បទចម្រៀងថា copy melody lyric វាមិនអាចទេ,បើអាចលើកលែងតែត្រចៀក ឬ មិនចង់ទទួលយក)»។

ជុំវិញបញ្ហានេះ អ្នកគាំទ្រកំពុងនាំគ្នាតាមដានបន្ត ខណៈមិនទាន់ទាក់ទងស្វែងរកការសួរនាំបន្ថែមពីលោក G-Devith បាននៅឡើយទេ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


