ជីវិតកម្សាន្ដ
Liu Yifei ធ្លាប់ជាជនរងគ្រោះនៃអំពើហិង្សាក្នុងសាលារៀន
កាលពីព្រឹកថ្ងៃទី ០៧ ខែឧសភា អ្នកសរសេរប្លុកដែលមានអ្នកតាមដានជាង ៦ លាននាក់ស្រាប់តែបង្ហោះថា Liu Yifei ធ្លាប់់ត្រូវគេសម្លុតកាលពីអតីតកាល ខណៈអ្នកនិយមលេងអ៊ីនធឺណិតម្នាក់បានសារភាពថា គាត់ក៏បានវាយ “មហាសេដ្ឋីពាន់លាន” កាលពីគាត់នៅក្មេងដែរ។

ជាក់ស្ដែង ក្រោមការបង្ហោះនេះផងដែរ អ្នកនិយមលេងអ៊ីនធឺណិតបានបង្ហើបថា “កាលខ្ញុំនៅក្មេង ខ្ញុំធ្លាប់វាយ Liu Yifei ពីរបីដង ប៉ុន្តែពេលនេះខ្ញុំចង់ឃើញនាងម្តងទៀត”។ ក្នុងនោះក៏មានសាធារណជនបានចោទសួរពីរាជិនីសម្រស់កើតក្នុងឆ្នាំ ១៩៨៧ ជាជនរងគ្រោះនៃអំពើហិង្សាក្នុងសាលាពិតមែនឬគ្រាន់តែជាចចាមអារ៉ាម។
ទោះយ៉ាងណាក៏ដោយ ទស្សនិកជនជាច្រើនបានបញ្ចេញមតិរិះគន់អាកប្បកិរិយារបស់មិត្តម្នាក់នោះដែលនិយាយអំពីការវាយដំអ្នកដ៏ទៃ។ ដូច្នោះ បើហេតុការណ៍ពិតជាកើតឡើងមែន អ្នកទាំងពីររៀនត្រឹមថ្នាក់បឋមសិក្សាប៉ុណ្ណោះ ប៉ុន្តែមិត្តភក្តិនេះបានបង្កើតរឿងគំនុំ និងជេរប្រមាថអ្នកដទៃ។
បន្ទាប់ពីព័ត៌មានខាងលើត្រូវបានបង្ហោះ ពាក្យគន្លឹះ “Liu Yifei ទទួលរងពីអំពើហិង្សាក្នុងសាលា” ភ្លាមៗបានក្លាយជាប្រធានបទក្តៅបំផុតនៅលើ Weibo ។ មកទល់នឹងពេលនេះ ភាគីរបស់ Liu Yifei មិនទាន់បានធ្វើការអត្ថាធិប្បាយជាផ្លូវការលើការសង្ស័យថានាងទទួលរងអំពើហិង្សាក្នុងសាលានោះទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មនុស្សតិចណាស់ដឹងថា Liu Yifei មានប្រវត្តិគ្រួសារលេចធ្លោខ្លាំងក្នុងសង្គមចិន
ចុចអាន៖ហ្វាន ពីងពីង ធ្លាប់ពញ្ញាក់លោកខាងលិចតាមរយៈសំលៀកបំពាក់ថា ស្ត្រីអាស៊ីមានភាពរឹងមាំនិងទំនុកចិត្តដូចអឺរ៉ុប
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


