ជីវិតកម្សាន្ដ
Chompoo បង្ហាញមួយឈុតទៀតលើទឹកដី បារាំង ហ្វេនសរសើរសម្រស់ស្អាតខ្លាំង
តារាសម្ដែង Chompoo Araya ទើបតែបង្ហាញខ្លួនដើរលើកម្រាលព្រំក្រហមនៃមហោស្រពភាពយន្តលំដាប់ពិភពលោកនៅទីក្រុង Cannes ម្ដងទៀតក្រោយខកខានអស់ពេល៤ឆ្នាំ ខណៈថ្មីៗនេះនាងបញ្ចេញរ៉ូបពណ៌ខៀវ បង្ហាញខ្សែកពេជ្រស្អាតដូចព្រះនាង។

ទោះយ៉ាងណា នៅក្នុងកម្មវិធីលំដាប់អន្តរជាតិធំៗអ្នកម្ដាយកូនបី Chompoo Araya តែងតែបង្ហាញនៅឈុតប្លែកៗមិនច្រលំគេឯងឡើយ។ ជាពិសេសរាល់សកម្មភាពដែលនាងបង្អួតលើកម្រាលព្រំនៅទីក្រុង Cannes ម្ដងៗ តែងតែបង្កើតចំណាប់អារម្មណ៍ដល់មហាជននិងក្រុមអ្នកសារព័ត៌មានជានិច្ច។
យ៉ាងណាមិញ ក្រោយបង្អួតរាងជាមួយរ៉ូបពណ៌ផ្កាឈូកចាស់ដ៏ធ្ងន់បំផុតលើរាងកាយកាលពីម្សិលមិញ រហូតធ្វើឲ្យមនុស្សជាច្រើនមានការងឿយឆ្ងល់ថាអ្នកម្ដាយកូនបីអាចទ្របានឬទេ។ ពេលនេះ Chompoo បានមកជាមួយនឹងរ៉ូបពណ៌ខៀវចាស់ចំហដើមទ្រូងពីម៉ាកយីហោ TONY WARD។ ដែលនេះបញ្ចាក់បានថា នាងមិនបានធ្វើឲ្យទស្សនិកជនខកបំណងសូម្បីតែបន្តិចណានោះទេ។
ជាមួយគ្នានោះដែរ មហាជនជាច្រើនក៏ចូលមកកោតសរសើរដល់រូបនាង បើទោះបីជាខានបង្ហាញខ្លួនក្នុងឈុតប្លែកយូរហើយក្ដី ប៉ុន្តែ Chompoo នៅតែអាចពាំនាំឈុតធ្ងន់ៗដូចកាលប៉ុន្មានឆ្នាំមុនមកបង្អួតហ្វេនជានិច្ចដែរ។ លើសពីនេះមហាជនបានបញ្ចេញមតិថាខ្លួននាងតូចណាស់តែអាចដើរដោយទំងន់រ៉ូបដ៏ធ្ងន់នេះបានពិតជាគួរឲ្យសរសើរពីការលះបង់របស់នាងយ៉ាងខ្លាំង៕





ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បង្ហាញខ្លួនក្នុងកម្មវិធី Cannes តារាសម្ដែងChompoo មិនធ្វើឲ្យទស្សនិកជនខកចិត្តទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


