ជីវិតកម្សាន្ដ
សុខ ពិសី រំភើបខ្លាំង ក្រោយនារីម្នាក់ លះបង់សាច់ខ្ចីសាក់រូបនាងលើស្មា
តារាចម្រៀងកញ្ញា សុខ ពិសី គិតរហូតមកទល់បច្ចុប្បន្នត្រូវបានគេចាត់ទុកថា នាងជាកំពូលតារាចម្រៀងសំនៀងផ្អែម ដែលរក្សាបានការគាំទ្រ និងមានប្រជាប្រិយភាពមិនចេះថមថយ។ ម្យ៉ាងទៀត ពិសី ថ្វីត្បិតនាងមានវ័យកាន់តែជ្រេបន្តិចមែន ប៉ុន្តែគេនៅគិតថានាងជារាជិនីសម្រស់ដែលស្រស់ស្អាតខ្លាំង។

ហេតុផលនេះហើយទើបបានអ្នកគាំទ្រយល់ឃើញថា នេះជាជោគជ័យដ៏ធំរបស់តារាស្រីកញ្ញា សុខ ពិសី បន្ថែមទៀត ទាំងរូបសម្ផស្ស អាជីពសិល្បៈ និងមុខជំនួញរបស់នាងនាពេលបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ ពិសី ក៏នៅតែរក្សាបានសន្ទុះ នៃការគាំទ្រ និងមានទីផ្សារចម្រៀងខ្លាំងមិនចាញ់មិត្តភ័ក្ដិរួមជំនាន់ឡើយ។

ដោយឡែកចាប់អារម្មណ៍រឿងធ្វើឲ្យតារាចម្រៀងសំនៀងផ្អែម កញ្ញា សុខ ពិសី រំភើបខ្លាំងថែមទៀតនោះ ក្រោយពេលតារាស្រីរូបនេះបានឃើញអ្នកគាំទ្ររបស់ខ្លួនម្នាក់ដែលស្រលាញ់នាងពេក រហូតចំណាយសាច់ខ្ចីសាក់ឈ្មោះ សុខ ពិសី លើដើមទ្រូងយ៉ាងមានន័យទៀតផង។

តាមរយៈរូបភាពដែលនារីរូបនោះបានឆ្លាក់ឈ្មោះកំពូលតារាចម្រៀង សុខ ពិសី បានសរសេរថា«Sok Pisey DiLyQueen»។ យ៉ាងណាមិញ បន្ទាប់ពីឃើញរូបភាពបែបនេះ សាមីខ្លួនកញ្ញា សុខ ពិសី ក្រៅពីបង្ហាញអារម្មណ៍រំភើប នាងក៏លើកឡើងដោយខ្លីថា «មើលនៅតែរំភើប belovedfan»។ ជាមួយរូបភាពសាក់ឈ្មោះកញ្ញា សុខ ពិសី ខាងលើនេះដែរ បានបង្ហាញថា តារាស្រីរូបនេះនៅតែមានឥទ្ធិពលផ្នែកវិស័យចម្រៀង ពិសេសការគាំទ្រពីសំណាក់មហាជន និងមិត្តៗយុវវ័យតែម្ដង៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


