ជីវិតកម្សាន្ដ
ផ្ទុះការវែកញែក ក្រោយស្ថាបនិក Miss Grand ចេញច្បាប់តឹងរ៉ឹង ៦ ចំណុចហាមអ្នកគាំទ្រដាច់ខាត
លោក Nawat Itsaragrisil ជាស្ថាបនិក Miss Grand បានចេញច្បាប់ថ្មីរវាងអ្នកគាំទ្រនិងរាជិនីសម្រស់ដាច់ខាតមិនឲ្យមានការបង្កភាពរញ៉េរញ៉ៃណាមួយទេ ខណៈមហាជនជាច្រើនហាក់មិនពេញចិត្តសូម្បីតែបន្តិចណាឡើយ។

កាលពីថ្ងៃទី ១៩ខែមិថុនា នៅលើទំព័រហ្វេសប៊ុក Miss Grand Thailand បានបង្ហោះសេចក្តីប្រកាសអំពីច្បាប់យ៉ាងតឹងរឹង ដោយមានច្បាប់ចំនួន ៦ រវាងអ្នកគាំទ្រ និងអ្នកសិល្បៈក្រោមការគ្រប់គ្រងរបស់ Miss Grand មានដូចតទៅ ៖
១ អ្នកគាំទ្រមិនត្រូវបានអនុញ្ញាតយ៉ាងតឹងរ៉ឹងក្នុងការផ្តល់អំណោយឬសំបុត្រដល់សិល្បករ។ លុះត្រាតែមានការអនុញ្ញាតពីទីភ្នាក់ងារ។ ឧទាហរណ៍ ជួប និង ស្វាគមន៍។
២ ហាមអ្នកគាំទ្រ អ្នកខាងក្រៅថតរូបជាគូ សុំហត្ថលេខា ឬប៉ះអ្នកសិល្បៈច្រើនពេក ដែលនាំឲ្យមានការធុញទ្រាន់ឬហត់នឿយ ឈានដល់គ្មានសណ្ដាប់ធ្នាប់។
៣ ការប្រើប្រាស់ឡូហ្គោ រូបភាពវិចិត្រករ រូបភាព SILHOUETTE រូបភាពសិល្បៈអ្នកគាំទ្រ មិនត្រូវបានអនុញ្ញាតឲ្យប្រើដើម្បីធ្វើផលិតផលណាមួយឡើយ (មិនថាចែក ឬលក់)។
៤ ការធ្វើគម្រោងណាមួយជាមួយសិល្បករមិនត្រូវបានអនុញ្ញាតដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីទីភ្នាក់ងារនោះទេ។
៥ មិនអនុញ្ញាតិឲ្យកែកែសម្រួលវីដេអូឬរូបភាពដើម្បីបង្ហោះក្នុង Channel ផ្ទាល់ខ្លួនឡើយ បើធ្វើឃ្លិប ប្រតិកម្ម និងសង្ខេបឡើងវិញ ត្រូវធ្វើតាមការណែនាំរបស់ក្រុមហ៊ុនដាច់ខាត។
៦ អ្នកគាំទ្រមិនត្រូវបានអនុញ្ញាតឲ្យដាក់អន្ទាក់ និងតាមដានសិល្បករទៅកាន់លំនៅដ្ឋានរបស់ពួកគេ។
យ៉ាងណាមិញក្រោយសេចក្ដីប្រកាសនេះបានបង្ហោះជាសាធារណៈមក ធ្វើឲ្យអ្នកគាំទ្រសម្រស់ជាច្រើនបានចូលមកបញ្ចេញមតិ ហើយមនុស្សខ្លះយល់ស្រប និងមិនយល់ស្របនឹងចំណុចមួយចំនួនដោយគិតថាក្រុមហ៊ុន Miss Grand ហាក់លំអៀង និងធ្វើច្បាប់បែបនេះអាចនឹងធ្វើឲ្យទស្សនិកជនណាយចិត្តឈប់បន្តគាំទ្រទៅវិញទេ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ


