Connect with us

ជីវិតកម្សាន្ដ

អាកាសយានដ្ឋាន Incheon​ ត្រៀមបើកច្រកដាច់ដោយឡែក ឲ្យតារាល្បីៗគេចពីអ្នកគាំទ្រ

បានផុស

នៅ

អាកាសយានដ្ឋានអន្តរជាតិ Incheon នៃប្រទេសកូរ៉េខាងត្បូង បានផ្ញើសេចក្តីជូនដំណឹងផ្លូវការមួយដែលមានចំណងជើងថា សំណើសុំកិច្ចសហប្រតិបត្តិការក្នុងការអនុលោមតាមនីតិវិធីសម្រាប់ការប្រើប្រាស់ច្រកទ្វារពិសេស ក្នុងព្រលានយន្តហោះ ចំពោះការចូលនិងចេញរបស់សិល្បករទៅកាន់ទីភ្នាក់ងារកម្សាន្ត។

យោងតាមរបាយការណ៍នាពេលថ្មីៗ ដោយដកស្រង់ចេញពី​ឯកសារដែលត្រូវបានចែករំលែកនៅលើសហគមន៍អនឡាញបាននិយាយថា ដើម្បីកាត់បន្ថយស្ថានភាពដែលអាចនាំឲ្យមានការប្រមូលផ្តុំហ្វូងមនុស្ស យើងបានបង្កើតនីតិវិធីថ្មីមួយដែលអនុញ្ញាតឲ្យតារាល្បីៗ និងបុគ្គលសាធារណៈផ្សេងទៀតប្រើប្រាស់ទ្វារចូល និងច្រកចេញជាក់លាក់នៅអាកាសយានដ្ឋាន Incheon ហើយវានឹងត្រូវអនុវត្តចាប់ពីថ្ងៃទី ២៨ ខែតុលាឆ្នាំ ២០២៤។

អាកាសយានដ្ឋានក៏បានពន្យល់ថា ជាមួយនឹងការកើនឡើងនៃប្រជាប្រិយភាពជាសកលរបស់សិល្បករកូរ៉េ មានករណីជាញឹកញាប់នៃហ្វូងមនុស្សយ៉ាងច្រើន រួមទាំងអ្នកគាំទ្រ ការប្រមូលផ្តុំគ្នានៅអាកាសយានដ្ឋានក្នុងអំឡុងពេលការមកដល់ និងការចាកចេញរបស់សិល្បករ។ ការកើនឡើងនៃចំនួនហ្វូងមនុស្សទាំងនេះ កំពុងបង្កភាពមិនស្រួលសម្រាប់អ្នកប្រើប្រាស់អាកាសយានដ្ឋានធម្មតា និងបង្កើនការព្រួយបារម្ភអំពីសុវត្ថិភាពថែមទៀតផង។

ប្រភពដដែលបានបញ្ចាក់បន្ថែមទៀតថា ការប្រមូលផ្តុំហ្វូងមនុស្សដែលមិនអាចគ្រប់គ្រងបាន អាចរារាំងយ៉ាងខ្លាំងដល់ការប្រើប្រាស់អាកាសយានដ្ឋានប្រកបដោយសុវត្ថិភាព និងផាសុកភាពដោយទាំងពលរដ្ឋកូរ៉េ និងភ្ញៀវបរទេស។ យើង​ស្នើ​ឲ្យអ្នក​ជូនដំណឹង​ដល់​អ្នកគាំទ្រ​សិល្បករ​របស់​អ្នក សូមចៀសវាង​ការ​ទៅ​ព្រលាន​យន្តហោះ​អំឡុង​ពេល​មក​ដល់ និង​ចេញ​ដំណើរ​របស់​ពួក​គេ។

ទោះបីជាយ៉ាងណាក៏ដោយ វិធានការនេះមិនពាក់ព័ន្ធនឹងការបង្កើតច្រកចូលថ្មីជាពិសេសសម្រាប់តារាល្បីនោះទេ។ ផ្ទុយទៅវិញ តារាល្បីៗនឹងចែករំលែកច្រកដែលមានស្រាប់ ហើយប្រើដោយអ្នកបម្រើការលើយន្តហោះ និងអ្នកបើកយន្តហោះ។ យ៉ាង​ណា​មិញ ប្រសិន​បើ​តារា​ល្បី​ចង់​ប្រើ​ទ្វារ​ចូល​ពិសេស ភ្នាក់ងារ​របស់​ពួកគេ​ត្រូវ​តែ​ដាក់​ពាក្យ​ជាមុនសិនដែរ។

ដោយឡែក ងាកមកកាន់បញ្ហានៃការគ្រប់គ្រងហ្វូងមនុស្សនៅព្រលានយន្តហោះ ទទួលបានការចាប់អារម្មណ៍នៅក្នុងខែកក្កដាកន្លងទៅ នៅពេលដែលការចាកចេញរបស់តារាសម្តែង Byun Woo Seok ពីព្រលានយន្តហោះ Incheon បានទាក់ទាញហ្វូងមនុស្សយ៉ាងច្រើន។ ឧបទ្ទវហេតុដែលឆ្មាំសន្តិសុខបានបិទទ្វារប្រលានបាននាំឲ្យមានភាពចម្រូងចម្រាសជុំវិញការប្រើប្រាស់សន្តិសុខឯកជនរបស់គាត់។ មានសេចក្តីរាយការណ៍មកថា អង្គរក្យបានបំភ្លឺភ្លើងចំមុខអ្នកដំណើរ និងពិនិត្យមើលប័ណ្ណឡើងជិះរបស់ពួកគេ។​ បន្ទាប់ពីការស៊ើបអង្កេត ប៉ូលិសបានកំណត់ថា ប្រធានក្រុមហ៊ុនសន្តិសុខ២រូបគឺលោក A និងសន្តិសុខម្នាក់លោក B បានបំពានច្បាប់សេវាសន្តិសុខ។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​គ្មាន​ការ​ឃុំ​ខ្លួន។

ឧបទ្ទវហេតុដែលបានកើតឡើងកាលពីខែកក្កដា

យ៉ាងណាមិញ ឧបទ្ទវហេតុនេះបានជំរុញឲ្យមានការពិភាក្សាអំពីតម្រូវការសម្រាប់វិធានការត្រួតពិនិត្យហ្វូងមនុស្សជាមូលដ្ឋានក្នុងអំឡុងពេលការមកដល់ និងការចាកចេញរបស់តារាល្បី និងឥស្សរជនសាធារណៈនៅអាកាសយានដ្ឋាន Incheon ។ ​លើសពីនេះ ប្រលានយន្តហោះក៏បានបើកកិច្ចប្រជុំជាមួយតំណាងទីភ្នាក់ងារកម្សាន្តធំៗ កាលពីថ្ងៃទី ២០ ខែតុលា ដោយស្នើសុំឲ្យមានការធានាសុវត្ថិភាពលើសលប់ក្នុងអំឡុងពេលចេញដំណើរ និងការមកដល់របស់តារាល្បីៗ ដើម្បីកាត់បន្ថយភាពរអាក់រអួលសម្រាប់អ្នកធ្វើដំណើរផ្សេងទៀត៕ព្រោ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ចំណងមិត្តភាព Han So Hee និង Jeon Jong Seo នៅតែរឹងមាំ ទោះមានរឿងចម្រូងចម្រាសនឹង Hyeri

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម