ជីវិតកម្សាន្ដ
Lee Joon-gi ស្ថិតនៅក្រោមការស៊ើបអង្កេត ពាក់ព័ន្ធនឹងការគេចពន្ធ
តារាសម្ដែង Lee Joon-gi បច្ចុប្បន្នកំពុងស្ថិតក្រោមការត្រួតពិនិត្យ បន្ទាប់ពីត្រូវបានស៊ើបអង្កេតដោយសេវាពន្ធជាតិនៃប្រទេសកូរ៉េខាងត្បូង។ យោងតាមរបាយការណ៍ពី TVReport នៅថ្ងៃទី ១៩ ខែមីនា តារាល្បីរូបនេះត្រូវបានតម្រូវឲ្យបង់ពន្ធចំនួន ៩០០ លានវ៉ុន (ប្រហែល ៦២០,០០០ ដុល្លារអាមេរិក) បន្ទាប់ពីការត្រួតពិនិត្យយ៉ាងល្អិតល្អន់លើកំណត់ត្រាហិរញ្ញវត្ថុរបស់គាត់។
ការស៊ើបអង្កេតដែលត្រូវបានរាយការណ៍ថា បានចាប់ផ្តើមជិតពីរឆ្នាំមុន ដោយផ្តោតជាចម្បងលើ JG Entertainment ដែលជាក្រុមហ៊ុន Lee Joon-gi បង្កើតឡើងក្នុងឆ្នាំ ២០១៤។ ទោះបីជាមានកិច្ចសន្យាផ្តាច់មុខជាមួយ Namoo Actors ក៏ដោយ ប៉ុន្តែប្រាក់ចំណូលរបស់តារាសម្តែងពីគម្រោងរបស់គាត់ គឺត្រូវបានបង្កើតឡើងដោយ JG Entertainment ដែលចាត់ថ្នាក់ពួកគេជាប្រាក់ចំណូលសាជីវកម្ម។ ចំណាត់ថ្នាក់នេះបានអនុញ្ញាតឲ្យក្រុមហ៊ុនបង់ពន្ធសាជីវកម្ម ២៤% ជំនួសឲ្យពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនដែលខ្ពស់ជាង៤៥% ។ អាជ្ញាធរសង្ស័យថា ការរៀបចំហិរញ្ញវត្ថុនេះ ត្រូវបានរៀបចំឡើងដោយចេតនាដើម្បីកាត់បន្ថយបំណុលពន្ធ ដែលជំរុញឲ្យមានការពិនិត្យឡើងវិញយ៉ាងទូលំទូលាយអំពីប្រតិបត្តិការហិរញ្ញវត្ថុរបស់គាត់។

ទោះបីជាយ៉ាងណាក៏ដោយ ជាការឆ្លើយតបទៅនឹងការចោទប្រកាន់ ទីភ្នាក់ងាររបស់តួឯកប្រុសក្នុងរឿង «Moon Lovers: Scarlet Heart Ryeo» បានអះអាងយ៉ាងម៉ឺងម៉ាត់ថា លោកតែងតែប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិពន្ធ ហើយសកម្មភាពហិរញ្ញវត្ថុទាំងអស់ត្រូវបានធ្វើឡើងក្រោមការណែនាំរបស់ទីប្រឹក្សាពន្ធដែលមានជំនាញវិជ្ជាជីវៈ ខណៈពេលដែលទទួលស្គាល់ថា គាត់បានទូទាត់ការបង់ពន្ធត្រឡប់មកវិញពេញលេញរួចហើយ។ ពួកគេក៏បានបង្ហាញផងដែរថាគាត់បានដាក់ពាក្យប្តឹងជាផ្លូវការជំទាស់នឹងសេចក្តីសម្រេចរបស់អាជ្ញាធរពន្ធដោយលើកហេតុផលថា ការសម្រេចចិត្តនេះមិនស្របតាមការអនុវត្តពន្ធស្តង់ដារ។
បន្ថែមលើភាពចម្រូងចម្រាស របាយការណ៍បានលេចចេញទាក់ទងនឹងផ្ទះជួលលំដាប់ខ្ពស់នៅទីក្រុង Cheongna ទីក្រុង Incheon ដែល JG Entertainment ទិញនៅឆ្នាំ ២០២១ ក្នុងតម្លៃ ២.៩៥ ពាន់លានវ៉ុន (ប្រហែល ២.១ លានដុល្លារអាមេរិក)។ ការរំពឹងទុកបានកើតឡើងថា Lee Joon-gi បានប្រើប្រាស់ទ្រព្យសម្បត្តិជាលំនៅដ្ឋានផ្ទាល់ខ្លួនរបស់គាត់ ដោយជំរុញឲ្យមានការត្រួតពិនិត្យបន្ថែមទៀត។
ដ្បិតថាយាងនេះក្ដី អ្នកតំណាងរបស់តារាសម្ដែងប្រុសវ័យ៤២ឆ្នាំ បានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការអះអាងទាំងនេះ ដោយបញ្ជាក់ឲ្យច្បាស់ថា ផ្ទះជួលនេះបម្រើជាការិយាល័យកណ្តាលផ្លូវការរបស់ JG Entertainment ។ អាជ្ញាធរពន្ធដារបានពិនិត្យមើលបញ្ហានេះតាំងពីពេលនោះមក ហើយរកមិនឃើញមានការបំពានផ្លូវច្បាប់ទាក់ទងនឹងអចលនទ្រព្យនោះទេ។
ទោះបីជាមានវិវាទពន្ធដែលកំពុងបន្តក៏ដោយ ក៏ភ្នាក់ងាររបស់ Lee Joon-gi នៅតែអះអាងថា តារាសម្តែងរូបនេះបានសហការយ៉ាងពេញលេញជាមួយអាជ្ញាធរ និងប្តេជ្ញាដោះស្រាយបញ្ហារកាំរកូសប្រកបដោយតម្លាភាពបំផុត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កោះជេជូ រំពឹងទេសចរណ៍កាន់តែរីកចម្រើនក្រោយរឿង«When Life Gives You Tangerines» កំពុងល្បីល្បាញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


