ព័ត៌មានអន្ដរជាតិ
អនុទីន ដាក់លក្ខខណ្ឌ ៤ចំណុចទៅ ត្រាំ មុនអាចធ្វើជាអ្នកសម្របសម្រួលជម្លោះ កម្ពុជា-ថៃ បាន
ឆ្លើយតបទៅប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលចង់ធ្វើជាម្ចាស់សាក្សីនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍ ក្នុងអំឡុងកិច្ចប្រជុំអាស៊ាននៅប្រទេសម៉ាឡេស៊ីនាចុងខែនេះ, នាយករដ្ឋមន្ត្រីថៃ អានុទីន ចានវីរៈគុល បានដាក់លក្ខខណ្ឌ៤ចំណុចទៅប្រមុខសេតវិមាន មុនមកធ្វើជាអ្នកសម្របសម្រួល។ នេះបើតាមការផ្សាយរបស់ Bangkok Post។

ថ្លែងនៅវិទ្យាស្ថានយុត្តិធម៌ថៃក្នុងទីក្រុងបាងកក លោកអនុទីន បានសំដៅមកលើកម្ពុជា ដោយបញ្ជាក់ថា លក្ខខណ្ឌដែលលោកត្រាំអាចធ្វើជាប្រធានក្នុងពិធីចុះហត្ថលេខាសន្តិភាពរវាងកម្ពុជានិងថៃបានលុះត្រា៖
- ការដកទ័ពទាំងស្រុង និងសព្វាវុធចេញពីតំបន់ជម្លោះ
- ដកអ្នកឈ្លានពានទាំងអស់ចេញពីទឹកដីរបស់ថៃ
- បោសសម្អាតសម្ភារៈគ្រោះថ្នាក់ដែលអាចបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល
- ការបញ្ជាក់ឡើងវិញនូវការគោរពចំពោះអធិបតេយ្យភាពរបស់ប្រទេសថៃ

ក្នុងអំឡុងពេលនោះដែរ លោកអនុទីន បានដើរតួកម្សត់ដោយនិយាយទាំងមិនខ្មាសមាត់ថា ថៃទេដែលត្រូវកម្ពុជាឈ្លានពាន ទាំងដែលល្បិចបោកប្រាស់ទាំងនេះ ត្រូវបានអន្តរជាតិដឹងច្បាស់អស់ទៅហើយ។
ទោះបីជាយ៉ាងណាក៏ដោយ សម្តីរបស់លោក អនុទីន បានបង្ហាញយ៉ាងច្បាស់ថា ថៃកំពុងតែបំបាក់មុខលោកត្រាំ និងមិនចង់បានសន្តិភាពឡើយ សូម្បីតែមានអន្តរាគមន៍ពីសំណាក់មហាអំណាចក៏ដោយ ផ្ទុយពីកម្ពុជាដែលជាប្រទេសស្រឡាញ់សន្តិភាព និងស្វាគមន៍ជានិច្ចចំពោះការដោះស្រាយជម្លោះ តាមរយៈការចរចា បញ្ចៀសការផ្ទុះអាវុធ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


