ព័ត៌មានអន្ដរជាតិ
តារាចម្រៀងបេឡារុស ត្រូវគេល្បួងឲ្យមកថៃ រួចជួញដូរទៅមីយ៉ាន់ម៉ា ដើម្បីសម្លាប់វះយកគ្រឿងក្នុង
តារាចម្រៀងនិងជាតារាម៉ូដែលសញ្ជាតិបេឡារុស Vera Kravtsova បានជួបរឿងសោកនាដកម្ម ដោយនាងត្រូវគេល្បួងឲ្យមកប្រទេសថៃ រួចក៏ត្រូវជួញដូរទៅប្រទេសមីយ៉ាន់ម៉ា ដើម្បីវះយកគ្រឿងក្នុង។

តាមសេចក្តីរាយការណ៍របស់កាសែត Chosun Daily កាលពីថ្ងៃទី១៧ខែតុលាឆ្នាំ២០២៥ តារាវ័យ២៦ឆ្នាំរូបនេះ ត្រូវគេល្បួងឲ្យមកទីក្រុងបាងកកកាលពីខែមុន ដោយបោកថាមកធ្វើការក្រៅម៉ោងនិងធ្វើសម្ភាសន៍។
យ៉ាងណា អ្វីមិនដូចការរំពឹងទុកឡើយ នាងបែរជាត្រូវក្រុមអន្ធពាលធ្វើស៊ី ដោយនាំទៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា។ នាងត្រូវគេដកហូតលិខិតឆ្លងដែននិងទូរស័ព្ទព្រមទាំងរងការវាយដុំនិងគំរាមគំហែង ហើយបង្ខំឲ្យធ្វើការក្នុងបណ្តាញឆបោកតាមអនឡាញ។

មួយរយៈក្រោយមក ក្រុមឧក្រិដ្ឋជនបានទាក់ទងទៅក្រុមគ្រួសាររបស់ Kravtsova ដោយនិយាយថា៖ នាងស្លាប់ហើយ និងទាមទារឲ្យផ្ញើប្រាក់ ៥០០ ០០០ ដុល្លារ បើចង់បានសាកសពនាងទៅវិញ។ នៅពេលក្រុមគ្រួសារមិនធ្វើតាម ពួកគេក៏ទទួលសារមួយទៀតថា៖ «យើងបានបូជាសពរួចហើយ។ កុំស្វែងរកនាងទៀតអី»។
លើសពីនេះ ក្រុមគ្រួសាររបស់ Kravtsova ក៏ទទួលសារអនាមិកមួយដែលនិយាយថា៖ «Kravtsova ត្រូវបានលក់ទៅឲ្យអង្គការជួញដូរសរីរាង្គ ដោយមានការវះកាត់យកគ្រឿងក្នុងរបស់នាងចេញ ហើយសាកសពរបស់នាងត្រូវបានបូជារួចរាល់»។
ករណីនេះបានគូសបញ្ជាក់ពីហានិភ័យធ្ងន់ធ្ងរនៃការជួញដូរមនុស្ស នៅក្នុងតំបន់ ជាពិសេសពាក់ព័ន្ធនឹងប្រតិបត្តិការឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដែលដំណើរការដោយក្រុមឧក្រិដ្ឋជននៅប្រទេសថៃ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


