ព័ត៌មានអន្ដរជាតិ
ព្រឹត្តិការណ៍ចំនួន៣ ត្រូវបានចារក្នុងប្រវត្តិសាស្រ្តអាស៊ាន
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧នៅទីក្រុងគូឡាឡាំពួ បានបញ្ចប់ទៅដោយរលូន ខណៈប្រទេសហ្វីលីពីន ត្រូវបន្តវេនធ្វើជាប្រធានបន្ទាប់ពីម៉ាឡេស៊ី។

កិច្ចប្រជុំលើកនេះ បានទទួលជោគជ័យយ៉ាងធំធេង និងទទួលបានការកោតសរសើរពីសំណាក់ពិភពលោក ហើយអ្វីដែលសំខាន់ មានព្រឹត្តិការណ៍ចំនួន៣ ដែលត្រូវបានចារក្នុងប្រវត្តិសាស្រ្តអាស៊ាន។
១. សមាជិកភាពរបស់ប្រទេសទីម័រខាងកើត

ប្រទេសទីម័រខាងកើត បានក្លាយជាសមាជិកទី១១ និងជាកូនពោរបស់អាស៊ាន។ នាយករដ្ឋមន្ត្រីទីម័រខាងកើត លោក Xanana Gusmão បានចូលរួមជាមួយមេដឹកនាំអាស៊ានដទៃទៀត ដើម្បីចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីការទទួលយកទីម័រខាងកើតចូលជាសមាជិកអាស៊ាន។
នេះគឺជាការពង្រីកសមាជិកភាពដំបូងរបស់អាស៊ានក្នុងរយៈពេល២៦ឆ្នាំ ចាប់តាំងពីកម្ពុជាបានចូលជាសមាជិកក្នុងឆ្នាំ១៩៩៩ ហើយត្រូវបានគេមើលឃើញថាជាការបំពេញភូមិសាស្ត្រនៃគ្រួសារអាស៊ានទាំងមូល។
២. វត្តមានរបស់លោក ដូណាល់ ត្រាំ

នេះគឺជាការចូលរួមលើកដំបូងរបស់ប្រធានាធិបតីមហាអំណាចអាមេរិក ដូណាល់ ត្រាំ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ចាប់តាំងពីលោកវិលត្រឡប់មកកាន់តំណែងវិញ។
ក្នុងអាណត្តិទីមួយ (២០១៧-២០២១), លោក ត្រាំ បានចូលរួមកិច្ចប្រជុំកំពូលអាស៊ានតែម្តងគត់ គឺក្នុងឆ្នាំ២០១៧ នៅប្រទេសហ្វីលីពីន។ ក្រោយមក មិនបានចូលរួមកិច្ចប្រជុំបន្ទាប់ទេ ដែលបង្កជាចម្ងល់អំពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់អាមេរិកចំពោះតំបន់អាស៊ីអាគ្នេយ៍។ ដូច្នេះហើយ វត្តមានលោកត្រាំលើកនេះ ត្រូវគេមើលឃើញថាជា សញ្ញាវិជ្ជមាន នៃការភ្ជាប់ទំនាក់ទំនងកម្រិតខ្ពស់របស់សហរដ្ឋអាមេរិកជាមួយអាស៊ាន។
៣. កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ

ព្រឹត្តិការណ៍ដែលល្បីរន្ទឺបំផុតក្នុងកិច្ចប្រជុំអាស៊ានលើកនេះគឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលមានលោក ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាអធិបតីផ្ទាល់។
ភាពជោគជ័យនេះបានបង្ហាញពីតួនាទីរបស់អាស៊ាន ថាជាវេទិកាមួយសម្រាប់ ការដោះស្រាយជម្លោះដោយសន្តិវិធី នៅក្នុងតំបន់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ នាយករដ្ឋមន្ត្រីទីម័រខាងកើត នាំជោគជ័យធំធេងនិងមោទនភាពជូនជាតិ ក្រោយបញ្ចប់កិច្ចប្រជុំអាស៊ាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


