ព័ត៌មានអន្ដរជាតិ
អនុទីន ទទួលស្គាល់ថា ថៃ កំពុងរងសម្ពាធពីអន្តរជាតិ ឲ្យកម្ចាត់ Scammer បើមិនដូច្នោះនឹងទទួលទណ្ឌកម្ម
នាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរៈគុល បានទទួលស្គាល់ដោយចំហថា ប្រទសថៃ កំពុងរងសម្ពាធឲ្យកម្ចាត់បណ្តាញឧក្រិដ្ឋកម្មតាមអនឡាញ (Scam) បើមិនដូច្នោះទេ អាចរងការដាក់ទណ្ឌកម្មពីអន្តរជាតិ។ នេះបើតាមការផ្សាយរបស់ The Nation។

ថ្លែងក្នុងកិច្ចប្រជុំជាមួយមន្ត្រីអ្នកមុខអ្នកការមកពីស្ថាប័នមានសមត្ថកិច្ច កាលពីថ្ងៃអាទិត្យទី២ខែវិច្ឆិកាឆ្នាំ២០២៥ លោកអនុទីន បានបញ្ជាក់យ៉ាងច្បាស់ថា នាយកដ្ឋានប្រឆាំងការសម្អាតប្រាក់ (AMLO) ត្រូវតែដោះស្រាយបញ្ហានេះដោយផ្ទាល់ឲ្យបាន បើមិនចង់ឲ្យមានការដាក់ទណ្ឌកម្ម។ ថៃ កំពុងរងសម្ពាធខ្លាំងណាស់ទាំងពីក្នុងប្រទេសនិងអន្តរជាតិ។ បើថៃប្រឆាំង Scammer មិនបានទេនោះ ថៃមិនមែនត្រឹមរងពាក្យរិះគន់ចំពោះភាពអសកម្មប៉ុណ្ណោះទេ ប៉ុន្តែអាចនឹងត្រូវអន្តរជាតិទុកចោលឲ្យនៅឯកោទៀតផង។
យ៉ាងណា ប្រធានក្រុមប្រឹក្សាភិបាល AMLO លោក Chatchai Promlert លើកឡើងថា (AMLO) បានចាត់វិធានការរួចហើយប្រឆាំងនឹងគណនីក្លែងក្លាយ ជាង ៨០០ ០០០ គណនី ហើយបានបង្កកប្រាក់ប្រមាណ ៣ ពាន់លានបាត នៅក្នុងប្រព័ន្ធ ប៉ុន្តែក្របខ័ណ្ឌច្បាប់ដែលមានស្រាប់ និងបច្ចេកវិទ្យាមានកម្រិត បានរារាំងដល់ការអនុវត្តច្បាប់។

រម្លឹកទៅកាលពីចុងខែតុលា កាសែត New York Times បានលាតត្រដាងយ៉ាងច្បាស់ថា ប្រទេសថៃ គឺជាច្រកឆ្លងកាត់សម្រាប់ក្រុម Scam ដែលបោកប្រាស់ជនជាតិអាមេរិកអស់ប្រាក់១៦.៦ពាន់លានដុល្លារ។
ក្នុងអត្ថបទចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែតុលាឆ្នាំ២០២៥ New York Times បានដកស្រង់ប្រភពពីក្រសួងរតនាគារអាមេរិក ដោយសរសេរថា ជនជាតិអាមេរិក បានចាញ់បោកដោយសារតែអំពើឧក្រិដ្ឋកម្មនោះ ខណៈក្រុម Scam បានប្រើអាកាសយានដ្ឋានក្នុងប្រទេសថៃ ធ្វើជាស្ពានចម្លងសម្រាប់ទង្វើឆបោកនិងជួញដូរទៅកន្លែងផ្សេង។
លើសពីនេះ បើយោងតាមអត្ថបទដដែល, មនុស្សត្រូវបានគេល្បួងឲ្យមកប្រទេសថៃដើម្បីបំពេញការងារដែលពួកគេគិតថា ជាការងារបម្រើសេវាអតិថិជន ឬបច្ចេកវិទ្យាព័ត៌មានជាដើម។
បន្ទាប់ពីទៅដល់ទីក្រុងបាងកក អ្នកទាំងនោះ ត្រូវបានគេនាំឆ្លងដែនថៃ យកទៅឃុំឃាំងនៅក្នុងបរិវេណអាគារប្រទេសផ្សេង ហើយជាញឹកញាប់រងការធ្វើបាបរាងកាយ និងធ្វើទារុណកម្មថែមទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អនុទីនចេញមុខសុំទោសពលរដ្ឋ ក្រោយនិយាយថា «ថៃរំលោភបំពានលើកម្ពុជា»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


