Connect with us

ព័ត៌មានអន្ដរជាតិ

​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​ ឲ្យ​​​​​ប្រុង​ប្រយ័ត្ន​បញ្ចៀស​ភាពតានតឹង​ជាមួយចិន​​​​​​​

បានផុស

នៅ

​ខណៈពេលដែល​ជម្លោះ​​វោហា​ការទូត​កំពុង​​រីក​រាល​ដាល​យ៉ាងខ្លាំង​រវាង​មហាយក្ស​ចិន​និង​ជប៉ុន ​​អតីតនាយករដ្ឋមន្ត្រី ​ហ្វូមីអូ ​គីស៊ីដា (Fumio Kishida) បាន​​​ចេញ​អត្ថាធិប្បាយ​​​ជាសាធារណៈលើក​ដំបូង​លើទិដ្ឋភាពនយោបាយបច្ចុប្បន្ន ដោយ​ក្នុងនោះ​បាន​បរិហារ​អ្នក​ការទូត​ចិន​ដែលព្យាយាម​​​រុញ​រឿងនេះ​​​ទៅបណ្តាញសង្គម​ ប៉ុន្តែ​លោក​​​ឲ្យ​រដ្ឋាភិបាលប្រុង​ប្រយ័ត្ន​ក្នុង​ជម្លោះតានតឹងការទូតដែលកំពុងបន្តជាមួយប្រទេសចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង​ការ​ដក​ស្រង់​របស់​​ព័ត៌មាន Japan Daily ​​អតី​ត​នាយករដ្ឋមន្ត្រីជប៉ុន បានអត្ថាធិប្បាយ​ជុំវិញ​រដ្ឋបាលថ្មីរបស់នាយករដ្ឋមន្ត្រី​របស់​លោកស្រី​ សាណា​អេ តាកា​អ៉ិឈិ (Sanae Takaichi) ដែលបាន​ងាក​​ទៅ​បង្កើតសម្ព័ន្ធភាព​ជាមួយគណបក្ស ​​Japan Innovation Party បន្ទាប់ពីគណបក្ស Komeito បានចាកចេញ។

លោកបានកត់សម្គាល់ថាការផ្លាស់ប្តូរ​សម្ព័ន្ធ​ភាព​​​​រដ្ឋាភិបាល​ចម្រុះ​ពី​គណបក្ស​​ Komeito សេរី ទៅគណបក្ស​​ Japan Innovation ដែលមានលក្ខណៈអភិរក្សអាចឆ្លុះបញ្ចាំងពីនិន្នាការស្តាំនិយមជាសកល និងក្នុងស្រុក ប៉ុន្តែបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការបង្កើតសំឡេង​ភាគ​ច្រើនដើម្បីធានាបាននូវ «នយោបាយសម្រេចចិត្ត»​។

ការ​ប្រកាន់​យក​ជំហរ​ស្តាំ​និយម​ដែល​​មាន​លក្ខណៈ​​ជាតិនិយម​កាន់តែខ្លាំង បាន​នាំទៅដល់​​ជម្លោះ​​​ការ​ទូត​ដ៏ខ្លាំង​រវាង​ប្រទេសចិន​​និង​ជប៉ុន បន្ទាប់​នាយករដ្ឋមន្ត្រី​ជប៉ុន លោកស្រី សាណា​អេ តាកា​អ៉ិឈិ បានលើក​ឡើង​ពីវិធានការ​ជួយ​តៃវ៉ាន់ បើ​សិន​មានការ​វាយប្រហារ​ពី​សំណាក់​ចិន​ដីគោក។

យោង​តាមការ​ចេញផ្សាយ​នោះ ទាក់ទិននឹងភាពចម្រូងចម្រាសនាពេលថ្មីៗនេះ ពាក់ព័ន្ធនឹងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ញុះញង់របស់អគ្គកុងស៊ុលចិន ​លោក គីស៊ីដា បានរិះគន់អ្នក​ការទូតចិនថា «មិនសមរម្យបំផុតសម្រាប់អ្នកការទូត» ប៉ុន្តែបានជំរុញឱ្យមានការប្រុងប្រយ័ត្នចំពោះសកម្មភាពដែលអាចបង្កើនភាពតានតឹងរវាងជប៉ុន និងចិន។

រហូតដល់​ពេលនេះ ប្រទេសចិន​និងជប៉ុន​​បាន​កើន​ឡើង​នូវជម្លោះ​វោហាស័ព្ទ​​​ការ​ទូត​​យ៉ាងខ្លាំង​ និង​ឈាន​ទៅប៉ះពាល់​ដល់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម​ទ្វេភាគី និង ទេសចរណ៍ ​ក្រោយ​ពី​នាយករដ្ឋមន្ត្រី​ជប៉ុន លើក​ឡើង​ពីវិធានការ​ការពារ​តៃវ៉ាន់៕​

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម