ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ស្នើសុំកែប្រែផែនការសន្តិភាព ដែលគាំទ្រដោយ អាមេរិក
សហរដ្ឋអាមេរិក និងអ៊ុយក្រែនបានធ្វើកិច្ចចរចាលើផែនការសន្តិភាព ដែលផ្តល់សម្បទានទឹកដីសំខាន់ៗដល់រុស្ស៊ី ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា។ ប៉ុន្តែគេជឿថា ទីក្រុងកៀវបានស្នើសុំឲ្យមានការកែប្រែផែនការនេះភ្លាមៗ ដោយសម្របសម្រួលជាមួយបណ្តាប្រទេសនៅអឺរ៉ុប។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន NHK នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

កិច្ចប្រជុំទ្វេភាគីនេះដែរបានធ្វើឡើងនៅឯនៅឯប្រទេសស្វីស ក្នុងទីក្រុងហ្សឺណែវ កាលពីថ្ងៃអាទិត្យ ដោយមានរដ្ឋមន្ត្រីការបរទេស Marco Rubio និងបេសកជនពិសេស Steve Witkoff ស្ថិតក្នុងចំណោមប្រតិភូអាមេរិក។ ចំណែក អ៊ុយក្រែនត្រូវបានតំណាងដោយប្រធានការិយាល័យប្រធានាធិបតីលោក Andriy Yermak និងអ្នកផ្សេងទៀត។
លោក Rubio បានប្រាប់អ្នកយកព័ត៌មានថា ភាគីទាំងពីរទំនងជាមានកិច្ចប្រជុំដែលមានផលិតភាពបំផុត នៅក្នុងដំណើរការទាំងមូលនេះ។ ជាពិសេស ពួកគេកំពុងធ្វើការផ្លាស់ប្តូរ និងការកែតម្រូវមួយចំនួនចំពោះសេចក្តីព្រាងផែនការ ដោយសង្ឃឹមថានឹងបង្រួមភាពខុសគ្នា។ តែយ៉ាងណា លោកបាននិយាយដោយសង្កត់ធ្ងន់ថា ពួកគេនឹងបន្តធ្វើការលើផែនការនេះដដែរទេ។
ទោះជាយ៉ាងណាក៏ដោយ យោងតាមប្រភពមួយផ្សេងទៀត មុនពេលកិច្ចចរចាចាប់ផ្ដើម អ៊ុយក្រែនបានពិភាក្សាអំពីការកែប្រែ នៃផែនការជាមួយមហាអំណាច E3 របស់អឺរ៉ុប រួមមាន ចក្រភពអង់គ្លេស, បារាំង និងអាល្លឺម៉ង់ ដែលគ្រោងរៀបចំដាក់សំណើប្រឆាំងឡើងមក។
ដោយឡែក ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រក៏បានរាយការណ៍ដែរថា សំណើនេះរួមមានការបង្កើនទំហំកងទ័ពរបស់យោធាអ៊ុយក្រែនដល់ ៨០០.០០០ នាក់ ក្នុងពេលសន្តិភាពជំនួសឲ្យ ៦០០.០០០ នាក់ ដែលស្នើឡើងដោយសហរដ្ឋអាមេរិក។ វាក៏ត្រូវបានគេរាយការណ៍ផងដែរថា ការចរចាលើការផ្លាស់ប្តូរទឹកដី នឹងចាប់ផ្តើមពីខ្សែទំនាក់ទំនង ជាងការកំណត់ជាមុនថា តំបន់មួយចំនួនគួរតែត្រូវបានទទួលស្គាល់ថាជារបស់រុស្ស៊ី ដូចដែលផែនការរបស់សហរដ្ឋអាមេរិកបានបង្ហាញកន្លងមក៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
កិច្ចប្រជុំ G20 នឹងចេញសេចក្តីថ្លែងការណ៍រួម ទោះមានការជំទាស់ពី អាមេរិក
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


