ព័ត៌មានអន្ដរជាតិ
ថៃ ថា ក្រុមបំផ្ទុះគ្រាប់បែកស្ថានីយប្រេងឥន្ធនៈ គឺជាបណ្តាញតែមួយជាមួយចោរប្លន់មាស កាលពីខែតុលា
ជាមួយនឹងការប្រកាសតាមចាប់ខ្លួន ជនល្មើសនៅពីក្រោយការបំផ្ទុះគ្រាប់បែកកម្ទេចស្ថានីយប្រេងឥន្ធនៈ១១កន្លែងនៅភាគខាងត្បូងកាលពីថ្ងៃទី១១ខែមករាឆ្នាំ២០២៦ អាជ្ញាធរថៃក៏អះអាងដែរថា ពួកគេគឺជាបណ្តាញតែមួយជាមួយក្រុមចោរប្លន់មាសនៅខេត្ត Narathiwat កាលពីខែតុលាឆ្នាំ២០២៥។

សារព័ត៌មាន The Star បានដកស្រង់សម្តីមេយុទ្ធភូមិភាគ៤ថៃ Norathip Poinok ដែលនិយាយថា៖ «ក្រោយការពិនិត្យព័ស្តុតាង យើងអាចសន្និដ្ឋានបានថា ក្រុមដែលវាយប្រហារស្ថានីយប្រេងឥន្ធនៈ១១កន្លែងនៅខេត្តចំនួន៣នាភាគខាងត្បូង គឺជាបណ្តាញតែមួយជាមួយក្រុមចោរប្លន់នៅហាងមាស Yaowarat»។
លោកបន្តថា អាជ្ញាធរមិនទាន់ទាត់ចោលនូវមូលហេតុណាមួយឡើយ រួមទាំងកត្តាពាក់ព័ន្ធនឹងសន្តិសុខ និងសក្ដានុពលនយោបាយក្នុងតំបន់ ព្រោះហេតុការណ៍ទាំងនេះ កើតឡើងក្នុងអំឡុងពេលនៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។

ជុំវិញហេតុការណ៍នេះដែរ មេបញ្ជាការកងទ័ពជើងគោកថៃ Phana Klaewplodthuk បានចេញបញ្ជារួចហើយ ឲ្យតាមប្រមាញ់ក្រុមជនដៃដល់ និងនាំខ្លួនមកផ្ដន្ទាទោសតាមផ្លូវច្បាប់ឲ្យបានឆាប់បំផុត។
ទន្ទឹមនោះ កងទ័ពថៃកំពុងធ្វើការត្រួតពិនិត្យយ៉ាងដិតដល់នូវរាល់ផែខុសច្បាប់ទាំងអស់នៅតាមដងទន្លេ Golok ក្នុងខេត្ត Narathiwat ជាមួយផែនការគ្រប់គ្រងលើប្រតិបត្តិការរបស់ពួកគេ ដោយជឿជាក់ថាទីតាំងទាំងនោះត្រូវបានក្រុមឧទ្ទាមប្រើប្រាស់សម្រាប់ធ្វើដំណើរចូលមកនិងរត់គេចចេញពីប្រទេសថៃ។

អាជ្ញាធរថៃបានរកឃើញ ផែខុសច្បាប់ប្រហែល២០០កន្លែង និងទូកគ្មានការចុះបញ្ជីចំនួន៩០០គ្រឿង ដែលកំពុងធ្វើប្រតិបត្តិការលើទន្លេ Golok។ ចំណែកខាងអាជ្ញាធរម៉ាឡេស៊ី ក៏រកឃើញផែខុសច្បាប់ប្រហាក់ប្រហែលគ្នានេះដែរ នៅត្រើយម្ខាង។
កងទ័ពក៏នឹងបង្កើនចំនួនកម្លាំងទាហានល្បាតតាមព្រំដែនម៉ាឡេស៊ីក្នុងខេត្ត Narathiwat ដល់ទ្វេដងផងដែរ ពោលគឺបង្កើនពី ៣ កងអនុសេនាធំ ទៅ ៦ កងអនុសេនាធំ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


